អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

2024/12/30 01:46:53 am        48

ភ្នំពេញ ÷ អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេសដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បាននាំគ្នាចេញមកអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ដោយប្រកាសចងចាំជានិច្ច មិនអាចបំភ្លេចនូវគុណូបការៈនិងគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា។

អតីតមន្ត្រីបក្សប្រឆាំងស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានចេញវីឌីអូអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដោយលើកឡើងថា៖«យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចចំពោះគុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្ដិភាពនៅកម្ពុជា។ យើងខ្ញុំប្ដេជ្ញាគាំទ្រនូវគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន»។

ពួកគាត់បានប្តេជ្ញាគាំទ្រនូវរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំជាតិកម្ពុជាតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីគាំទ្រការពារនូវសុខសន្តិភាព និងការរីកចម្រើននៃសង្គមជាតិ សេចក្តីសុខសាន្ត និងសុភមង្គលរបស់ប្រជាពលរដ្ឋ។

អតីតមន្ត្រីបក្សប្រឆាំងស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានលើកឡើងថា៖«យើងខ្ញុំសូមប្រកាសគាំទ្រដល់រាជរដ្ឋាភិបាលនូវអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយឆន្ទៈប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីដឹកនាំតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ជាពិសេសការពារសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា»។

អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងនៅកម្ពុជា បានប្រកាសថ្កោលទោសជាដាច់ខាតចំពោះក្រុមអ្នកនយោបាយជ្រុលនិយម ជាពិសេសទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិតជំនាន់ ដែលបានប្រកាសចេញនូវយុទ្ធនាការផ្ការីកតាមបែបបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ និងឈានទៅដល់ការបង្ករចលាចលនៅក្នុងសង្គមជាតិ។

ចំណែកអតីតមន្ត្រីបក្សប្រឆាំងស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានលើកឡើងផងដែរថា៖«យើងខ្ញុំទាំងអស់គ្នាសូមប្រកាសមិនគាំទ្រជាដាច់ខាតចំពោះក្រុមអ្នកនយោបាយជ្រុលនិយមជាពិសេសទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិបីជំនាន់ដែលបានដាក់ចេញនៅនយោបាយផ្ការីកបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញនូវសុខសន្តិភាព សេរីភាពនយោបាយ និងបំផ្លាញប្រជាធិបតេយ្យ បង្កចលាចលនៅក្នុងសង្គមជាតិកម្ពុជា»។

ពួកគាត់បានប្តេជ្ញារួមសាមគ្គីគ្នាទប់ស្កាត់នូវនយោបាយជ្រុលនិយម តាមបែបបដិវត្តន៍ពណ៌របស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដើម្បីការពារនូវសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាប្រមុខដឹកនាំប្រទេសជាតិ។

លើសពីនេះ អតីតមន្ត្រីបក្សប្រឆាំងស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានថ្លែងថា៖«យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញារួមសាមគ្គីគ្នា ទប់ស្កាត់នូវនយោបាយជ្រុលនិយមតាមបែបបដិវត្តន៍របស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដើម្បីការពារនូវសុខសន្តិភាពជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រមុខដឹកនាំប្រទេស»។

ពួកគាត់បានចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសនិងវីរនារីស្នេហាជាតិរបស់កម្ពុជាដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិទាំងសមរភូមិសង្គ្រាមទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយរហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា។

អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងនៅកម្ពុជា បានធ្វើការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងបច្ចុប្បន្ន និងអនាគតឱ្យចងចាំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានាដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm