ភ្នំពញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា នយោបាយ ឈ្នះ ឈ្នះ ពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយទេ ប៉ុន្តែបានអនុវត្តជាក់ស្តែងដោយការជឿទុកចិត្តបង្កើតបានសន្តិភាព ការបង្រួបបង្រួមជាតិពេញលេញនៅកម្ពុជា។
សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមនៅយប់ថ្ងៃទី២៩ ធ្នូ ២០២៤ នេះថា ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍នយោយ ឈ្នះ ឈ្នះ។
សម្ដេចមានប្រសាសន៍ថា តាមពិតដូចពួកគាត់និយាយគឺការធានាទាំង៣យ៉ាងពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេគឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្តនិង អនុវត្តជាក់ស្តែងដោយការជឿទុកចិត្តដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹករយៈពេល ២៦ ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ។
សម្ដេចតេជោថ្លែងថា ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះ នៅកម្ពុជាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។
សម្ដេចបញ្ជាក់ថា បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយ
តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ៕


