ក្រុមអាជ្ញាធរកូរ៉េខាងត្បូងបានស្នើសុំដីកាចាប់ខ្លួនលោក Yoon Suk-yeol ប្រធានាធិបតី ដែលត្រូវបានព្យួរតួនាទី ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីដើមខែធ្នូឆ្នាំ២០២៤នេះ។

អង្គភាពស៊ើបអង្កេតចម្រុះរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនបានស្វែងរកការចាប់ខ្លួនលោក Yoon ពីបទបះបោរ និងការរំលោភអំណាចតាមការចោទប្រកាន់បន្ទាប់ពីមេដឹកនាំដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងរូបនេះ មិនអើពើនឹងការកោះហៅចំនួនបីលើកដើម្បីបង្ហាញខ្លួនសម្រាប់ការសាកសួរ។

ការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក Yoon កាលពីថ្ងៃទី ៤ ខែធ្នូ បានធ្វើឱ្យកូរ៉េខាងត្បូងមានការភ្ញាក់ផ្អើល ដោយបានរុញទម្លាក់ប្រទេសអាស៊ីបូព៌ាមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ រហូតមកដល់បច្ចុប្បន្ន៕