លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីបើក «ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤»

2024/12/30 07:23:22 pm        201

នាព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក “ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “វិនិយោគ​លើ​សហគ្រិន​វ័យក្មេង ដើម្បី​សេដ្ឋកិច្ចថាមវន្ត និងបរិយាប័ន្ន” ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ឧកញ៉ា គួច ផេង តំណាង​អង្គការ​បណ្ដាញ​សហគ្រិនសកលកម្ពុជា (GEN Cambodia) ឯកឧត្តម លោកជំទាវ ជាថ្នាក់​ដឹកនាំ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងម្ចាស់អាជីវកម្ម ក្រុមហ៊ុន សហគ្រាស ពីវិស័យឯកជន និងសិស្សានុសិស្សជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្តាញសហគ្រិនសកលកម្ពុជា (GEN Cambodia) ដែលបាន​សហការ​រៀបចំ​​ទិវាប្រកបដោយអត្ថន័យនេះឡើង និងបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេ​ច​បាន​ជា​ច្រើន​របស់ សមាគម ក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ ព្រមទាំង​ការ​ចូលរួ​ម​ចំណែក​យ៉ាង​សំខាន់​របស់​សមាគមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកជំទាវរដ្ឋមន្ត្រី បន្តថា ប្រធានបទនៃទិវាសហគ្រិនភាពកម្ពុជាឆ្នាំនេះ បាន​សបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​សហគ្រិនវ័យក្មេង ក្នុងការបង្កើតការប្រកួតប្រជែងលើអាជីវកម្ម ពាណិជ្ជកម្មប្រកប​ដោយ​ការ​ច្នៃប្រឌិត បណ្តុះនូវឯកទេសនិងជំនាញជាក់លាក់ ក្តាប់បាននូវឱកាសថ្មីៗ នៃ​ការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ ជាពិសេសការធ្វើការពាណិជ្ជូបនីយកម្មឌីជីថល។

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា វេទិកានេះនឹងផ្តល់នូវសារៈសំខាន់ជាសារវន្ត ទាំងលើការ​ចែក​រំលែក​ព័ត៌មាន បទពិសោធន៍ល្អៗពីវាគ្មិននិងតួអង្គពាក់ព័ន្ធ ព្រមទាំង​កសាង​នូវ​បណ្តាញ​ទំនាក់​ទំនង​គ្នា​កាន់​តែ​ប្រសើរ ដល់អ្នកចូលរួមទាំងអស់ផងដែរ។

លោកជំទាវរដ្ឋមន្ត្រី គូសបញ្ជាក់ថា សហគ្រិនវ័យក្មេង ប្រកបដោយថាមវន្ត និងវិស័យឯកជន ដែលរឹងមាំ គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះសហគ្រិន ម្ចាស់​អាជីវកម្ម និងវិស័យឯកជន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចកម្ពុជាយើង។

មុននឹង​បញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងស្នើឱ្យវិនិយោគិន សមាជិក សហគ្រិន​វ័យក្មេង សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមគ្នាសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងស្វែងរ​ក​ដំណោះ​ស្រា​យ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាព និងឯកទេសនីយកម្មរបស់ខ្លួន ដោយត្រូវ​តាម​ឱ្យ​ទាន់ការ​វិវត្តន៍របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច-សង្គម ដែលមានការប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ការប្រកួតប្រជែង ក្នុងយុគ្គសម័យឌីជីថល។ លើសពីនេះ ចាំបាច់ត្រូវ​រួម​សហការ​គ្នាប្រ​កប​ដោយ​ភាព​បុរេសកម្ម និងអន្តរសកម្មបំផុតក្នុងការចាប់យកនូវកាលានុវត្តភាពជាសក្តានុពល ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងលើកកម្ពស់សុខមាលភាពសង្គមឱ្យកាន់តែប្រសើរ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm