ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cambridge របស់ចក្រភពអង់គ្លេស បានព្រមាននៅក្នុងការសិក្សាមួយចេញផ្សាយនៅថ្ងៃចន្ទ (៣០ ធ្នូ) នេះថា ឧបករណ៍សន្ទនាពីបញ្ញាសិប្បនិម្មិត AI អាចនឹងមានឥទ្ធិពលខ្លាំងលើការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ នៅក្នុងព្រំដែនពាណិជ្ជកម្មថ្មីមួយហៅថា "សេដ្ឋកិច្ចតាមតម្រូវការជាក់ស្ដែង"។

ការស្រាវជ្រាវបានអះអាងថា ទីផ្សារដែលមានសក្តានុពល “រកប្រាក់ចំណេញបានច្រើន ប៉ុន្តែក៏មានបញ្ហាចម្រូងចម្រាសខ្លាំង” ដែលលេចចេញសម្រាប់ “សញ្ញាឌីជីថលនៃតម្រូវការជាក់ស្ដែង” អាចមានឥទ្ធិពលលើអ្វីៗគ្រប់យ៉ាងទាំងអស់ រាប់ចាប់ពីការទិញសំបុត្រកុន រហូតដល់ការបោះឆ្នោតសម្រាប់បេក្ខជននយោបាយ។

សហអ្នកនិពន្ធទាំងពីរនាក់របស់ការសិក្សានោះ បានសង្កត់ធ្ងន់ថា គេនឹងឃើញ AI ដាក់បញ្ចូលគ្នានូវចំណេះដឹងអំពីទម្លាប់លើអ៊ីនធឺណិតរបស់មនុស្ស ជាមួយនឹងសមត្ថភាពកើនឡើងក្នុងការស្គាល់អ្នកប្រើប្រាស់ និងគិតទុកមុនពីបំណងប្រាថ្នារបស់មនុស្ស និងបង្កើត "កម្រិតថ្មីនៃការជឿទុកចិត្ត និងការយល់ដឹង"។
ដោយមិនបានត្រួតពិនិត្យត្រឹមត្រូវ មុខងារ AI ទាំងនេះអាចបង្កើតឱ្យមាន "ឧបាយកលសង្គមនៅលើមាត្រដ្ឋានឧស្សាហកម្ម" ដែលនាំឱ្យមានបញ្ហាជាច្រើននៅពេលអនាគត នេះបើតាមអ្នកស្រាវជ្រាវពីមជ្ឈមណ្ឌល Leverhulme របស់ Cambridge សម្រាប់អនាគតនៃបញ្ញាសិប្បនិមិត្ត CFI នៅក្នុងការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុងទិន្នន័យវិទ្យាសាស្រ្តរបស់សកលវិទ្យាល័យ Harvard៕