នៅថ្ងៃចន្ទនេះ ព្រះសង្ឃកូរ៉េខាងត្បូង បាននិមន្តមកកាន់អាកាសយានដ្ឋានអន្តរជាតិ Muan ដើម្បីសូត្រធម៌ឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju ទៅកាន់សុគតិ ដែលជាការធ្លាក់យន្តហោះស្លាប់មនុស្សច្រើនបំផុតពុំធ្លាប់ដែលមានលើទឹកដីកូរ៉េខាងត្បូង ។
អ្នកដំណើរទាំងអស់ ១៧៥នាក់ និងអាកាសយានិក ៤នាក់ ក្នុងចំណោមអាកាសយានិក ៦នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ពេលដែលយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju ធ្លាក់ ពេលចុះចតលោតផុតផ្លូវរត់នៅក្នុងអាកាសយានដ្ឋាន Muan ផ្ទុះជាអណ្តាតភ្លើងឡើង ពេលវាបុកជញ្ជាំង ។ អាកាសយានិក ២នាក់ដែលនៅរស់ ត្រូវបានទាញចេញពីបំណែកយន្តហោះ ។
ក្រុមមន្រ្តីកូរ៉េខាងត្បូង និយាយថា ពួកគេកំពុងស៊ើបអង្កេតមូលហេតុដែលបណ្តាលឲ្យធ្លាក់យន្តហោះនេះ រួមទាំងលទ្ធភាពនៃការវាយប្រហាររបស់សត្វស្លាប ដែលបានសម្លាប់មនុស្សស្ទើតែទាំងអស់ ១៨១នាក់នៅលើយន្តហោះ ។
អំឡុងជំនួបបន្ទាន់កាលពីល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Choi Sang-mok បានប្រកាសរយៈពេលកាន់ទុក្ខជាតិរហូតដល់ថ្ងៃទី ៤ ខែមករា សម្រាប់ការធ្លាក់យន្តហោះនេះ ៕