ផ្លូវការ​! លោក Antonio Conte ក្លាយជា​អ្នកចាត់ការ Tottenham Hotspur

2021/11/03 06:33:45 pm        134

​បាល់ទាត់៖ ​ទីបំផុត​លោក Antonio Conte បាន​ក្លាយជា​អ្នកចាត់ការ​ក្លិប​អង់គ្លេស Tottenham Hotspur ផ្លូវការ​ហើយ​បន្ទាប់ពីបណ្តេញ​លោក Nuno Espirito Santo ចេញពី​តំណែង​បាន ២ថ្ងៃ​។ ​​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ចុះហត្ថលេខាដឹកនាំ​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ដល់​ខែមិថុនា​ ឆ្នាំ២០២៣​។​

​​ជាមួយគ្នា​នោះដែរ​បុរស​វ័យ ៥២ឆ្នាំ​រូបនេះ​ក៏បាន​ក្លាយជា​អ្នកចាត់ការ​ដែលមាន​ប្រាក់​ឈ្នួល​បំផុត​ម្នាក់​នៅ​ក្របខណ្ឌ English Premier League ផងដែរ​។​ ​​លោក Antonio Conte បាន​ចាក​ចេញពី Inter Milan ក្រោយ​ចប់​រដូវ​កាល​មុន​ បើទោះជា​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​អ៊ីតាលី Serie A ក៏ដោយ​។ ​​Antonio Conte ក៏​ធ្លាប់​ត្រូវបាន Spurs ទាក់​ផងដែរ​កាលពី​ខែមិថុនា​កន្លងទៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា​រឿង​ប្រាក់ខែ​ហើយ Spurs គ្មាន​ជំរើស​ក៏​តែងតាំង​អតីត​គ្រូ Wolves លោក Nuno Espirito Santo​។ ​​ក្រោម​ការដឹកនាំ​របស់​បុរស​សញ្ជាតិ​ព័រទុយហ្កាល់​រូបនេះ​រយៈពេល ៤ខែ Spurs បាន​រង​បរាជ័យ ៥លើក​ក្នុងចំណោម ៧ប្រកួត​ចុងក្រោយ​ធ្លាក់ខ្លួន​ដល់​លេខ ៨ ក្នុង​តារាង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Chelsea ១០ពិន្ទុ​។​

​​បរាជ័យ​របស់ Spurs ចុងក្រោយ​បំផុត​គឺ​ចាញ់​បិសាច​ក្រហម Manchester United ៣-០ ក្នុង​ទឹកដី​ខ្លួនឯង​កាលពី​ថ្ងៃ​សៅរ៍ ហើយ​សរុប​ស្ថិតិ​ដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្កាល់​រូបនេះ​រួមមាន​ឈ្នះ ៨ប្រកួត ស្មើ២ និង​ចាញ់ ៧ប្រកួត​។​ ​​រំលឹកថា​ លោក Antonio Conte ធ្លាប់​ដឹកនាំ​នៅ​អង់គ្លេស​ពី​ឆ្នាំ២០១៤-១៦ ជួយ Chelsea លើក​ពាន English Premier League និង FA Cup មុន​ត្រូវបាន​បណ្តេញចេញ​កាលពី​ខែកក្កដា ​ឆ្នាំ២០១៨៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm