ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី២៩ ខែធ្នូ) បាននិយាយថា ការពន្យារពិតានបំណុល ឬការកំណត់បំណុលកម្រិតខ្ពស់បំផុត ឆ្នាំ២០២៣ ដែលបានទទួលការព្រមព្រៀងពីប្រធានសភា លោក Kevin McCarthy និងប្រធានាធិបតី លោក Joe Biden នឹង «ត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រថា ជាការសម្រេចចិត្តផ្នែកនយោបាយដ៏ល្ងង់ខ្លៅបំផុតមួយដែលត្រូវបានធ្វើឡើងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ»។
នៅក្រោមកិច្ចព្រមព្រៀងថវិកាឆ្នាំ២០២៣ សភាបានព្យួរការកំណត់បំណុលកម្រិតខ្ពស់បំផុត រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ហើយរតនាគារសហរដ្ឋអាមេរិក នឹងអាចចំណាយរយៈពេលជាច្រើនខែហួសពីកាលកំណត់នោះ ប៉ុន្តែសភានឹងត្រូវដោះស្រាយបញ្ហានេះ ប្រហែលជាពាក់កណ្តាលឆ្នាំ។
តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Truth Social លោក Trump បានលើកឡើងថា៖ «ការពន្យារនៃការកំណត់បំណុលកម្រិតខ្ពស់បំផុតពីប្រធានសភាមុន មនុស្សល្អ និងមិត្តរបស់ខ្ញុំទាំងឡាយ នឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រនៃការសម្រេចចិត្តនយោបាយដ៏ល្ងង់ខ្លៅបំផុតមួយ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ»។
លោកបានបន្ថែមថា៖ «គណបក្សប្រជាធិបតេយ្យត្រូវតែបង្ខំឲ្យបោះឆ្នោតលើបញ្ហាទុច្ចរិតនេះ ឥឡូវនេះ អំឡុងរដ្ឋបាលរបស់លោក Biden ហើយមិនមែននៅខែមិថុនានោះទេ។ ពួកគេគួរតែត្រូវបានស្តីបន្ទោស ចំពោះគ្រោះមហន្តរាយដែលអាចកើតមាន ពោលគឺមិនមែនគណបក្សសាធារណរដ្ឋនោះឡើយ!»៕