ក្រសួងជនភៀសខ្លួន និងមាតុភូមិនិវត្តន៍របស់រដ្ឋាភិបាលចាំផ្ទះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសអាហ្វហ្គានីស្ថាន នឹងទទួលបានជំនួយជាង៩,៤ លានដុល្លារអាមេរិក ពីទីភ្នាក់ងារជំនួយឈានមុខសម្រាប់ជនភៀសខ្លួន និងជនមាតុភូមិនិវត្តន៍រាប់ពាន់នាក់ នៅក្នុងប្រទេសនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា ក្រសួងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួនបី ជាមួយទីភ្នាក់ងារផ្តល់ជំនួយ ដែលនឹងអនុវត្តគម្រោងប្រើប្រាស់សាធារណៈនៅក្នុងខេត្តចំនួនប្រាំ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនជាង ១៣.៦១០គ្រួសារ។
យោងតាមទិន្នន័យផ្លូវការពីក្រសួងកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រហែល១លាននាក់ បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញពីប្រទេសប៉ាគីស្ថាន អ៊ីរ៉ង់ និងប្រទេសទួរគី ក្នុងរយៈពេលប្រាំបីខែកន្លងទៅនេះ ។
រដ្ឋាភិបាលចាំផ្ទះប្រទេសអាហ្វហ្គានីស្ថាន បានអំពាវនាវដល់អង្គការក្នុងស្រុក និងអន្តរជាតិ ឱ្យវិនិយោគនៅក្នុងប្រទេស និងជួយបង្កើតឱកាសការងារដល់ប្រជាជន។