រកឃើញជ័យលាភីលេខ១ការប្រកួតខ្លែងឯក និងខ្លែងសេរី ក្រោយការប្រកួតរយៈពេល៣ថ្ងៃ នៅសៀមរាប

2024/12/30 11:31:04 pm        245

សៀមរាប៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃរួចមក នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤​ម្សិលមិញនេះ ​គណៈកម្មការមេប្រយោគ និងគណៈកម្មការគ្រប់គ្រង និងបច្ចេកទេស នៃការប្រកួតខ្លែងខ្មែរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភី នៃការប្រកួតខ្លែងឯកខ្មែរ និងខ្លែងសេរីរវាងផ្នែកឯកជននិងរដ្ឋ។

សម្រាប់ជ័យលាភីខ្លែងឯកមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជ័យលាភីលេខ១ បានទៅ​លើ​ខ្លែង​ជ័យ​​ឯកកណ្តាលវេហាស៍របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ជ័យលាភីលេខ២ ខ្លែង​ឈ្មោះ​ស​ម្រស់បន្ទាយស្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រី និងជ័យលាភីលេខ៣ ខ្លែង​ឈ្មោះ​ពោធិសាត់​មានជ័យបារមីសួគ៌ាលោក របស់មន្ទីរវប្បធម៌ខេត្តពោធិសាត់។

សម្រាប់ជ័យលាភីខ្លែងឯកខ្មែរ ផ្នែកឯកជន ជ័យលាភីលេខ១បានទៅលើខ្លែង ផែនសិល្បៈ និង​កីឡា ពីក្រុមការងារយុវជនផែនសិល្បៈ និងកីឡានៃយុវជនគណបក្សខេត្តសៀមរាប លេខ២ខ្លែង ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ខេត្តស្វាយរៀង និងលេខ៣ បានទៅលើខ្លែង ធនញ្ជ័យ ខេត្តសៀមរាប។

ដោយឡែកខ្លែងសេរីមកពីរដ្ឋបាលក្រុង ស្រុក ជ័យលាភីលេខ១ បានទៅខ្លែងឈ្មោះ ស្តេចរាត្រី មកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ជ័យលាភីលេខ២ បានទៅខ្លែង​ឈ្មោះ​ក្រុឌមាសធិបតីសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប និងជ័យលាភីលេខ៣ បានទៅខ្លែងឈ្មោះ ស្នងការនគរបាលខេត្តសៀមរាប របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ជ័យលាភីខ្លែងសេរីផ្នែកឯកជន លេខ១បានទៅលើខ្លែង នាគរាជក្បាល៥ មកពីស្រុកកៀនស្វាយ ខេត្តកណ្ដាល លេខ២ខ្លែងសំពៅហង្សខេត្តកណ្ដាល និងលេខ៣ខ្លែង ឈ្មោះប្រយុទ្ធអន្តរជាតិ មកពីខេត្តសៀមរាប។

លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​សៀមរាប បានថ្លែងអំណរគុណ និងការកោតសរសើរ​គ្រប់​ភាគី​ចូល​រួម​ទាំង​អស់​ដែល​បាន​លះបង់​ពេលវេលាកម្លាំងកាយចិត្ត និងធនធានចូលរួមប្រកួតប្រកបដោយភាពសប្បាយរីករាយ ក្នុង​ការរៀបចំពិធីព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរ និងខ្លែងសេរីលើកទី១ឆ្នាំ២០២៤ ខេត្តសៀមរាប ទាំងនេះគឺជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេង ក៏ដូច​ជាការ​ជួយ​សម្រាល​បន្ទុក​ដល់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍បុណ្យខ្លែង ក៏ដូចជាប្រតិភូខ្លែងបានមួយកម្រិតថែមទៀត។ លោកអភិបាលរងខេត្តបានបន្តថា ការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរនាពេលនេះ គឺ​ផ្អែក​តាម​អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧប​នាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​សៀមរាប ក្នុងឱកាសដែលឯ​កឧត្តម​អញ្ជើ​ញ​ជាអ​ធិបតី​ក្នុងពិ​ធី​បើក​ព្រឹត្តិការណ៍​សៀមរា​ប​សង្ក្រាន្ត​ឆ្នាំ​២០២៤ កន្លងទៅ និងស្របតាមយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” ដែ​ល​បាន​ដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី៧ នៃរដ្ឋសភា ដែលមាន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំមួយ រូបពោពេញ​ទៅ​ភាព​ប៉ិន​ប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ។

លោក លី សារី ពិតណាស់ ការរៀបចំពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងឯកសេរី លើកទី១ ខេត្តសៀមរាប ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត និងមានចរិកជាបេតិកភណ្ឌរបស់ជាតិមានតំលៃសម្រាប់ទ្រទ្រង់ព្រលឹង និងអត្តសញ្ញាណរបស់ជាតិ តាមរយៈការលើកកម្ពស់តំលៃវប្បធម៌សង្គមកម្ពុជា។ ឧត្តមភាព នៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តការណ៍នេះ នឹងបង្កើននូវភាពទាក់ទាញថ្មីថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិចូលមកទស្សនាខេត្តសៀមរាប និងសិក្សាឈ្វេងយល់អំពីកម្ពុជាកាន់តែច្រើនទៀត ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ ។

តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី មានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា មានចំនួនប្រមាណជា២ម៉ឺននាក់ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm