សារព័ទ៌មាន SANA៖ មេដឹកនាំជាក់ស្ដែងស៊ីរី ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន

2024/12/30 06:03:42 pm        78

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី (SANA) បានរាយការណ៍ថា មេដឹកនាំជាក់ស្ដែង លោក Ahmed al-Sharaa របស់ប្រទេសស៊ីរី នៅថ្ងៃចន្ទ (ទី៣០ ខែធ្នូ) នេះ បានជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់អ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Andrii Sybiha ខណៈដែលទីក្រុងគីវ ប្រឹងប្រែងឆ្ពោះទៅរកការកសាងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំថ្មី នៅទីក្រុងដាម៉ាស។

សារព័ត៌មាន SANA មិនបានផ្តល់ព័ត៌មានលម្អិតភ្លាមៗឡើយ អំពីកិច្ចពិភាក្សារបស់ឥស្សរជនទាំងនោះ ដែលបានធ្វើឡើងក្នុងទីក្រុងដាម៉ាស ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ប្រទេសរបស់លោក បានបញ្ជូនជំនួយស្បៀងអាហារដំបូងទៅកាន់ប្រទេសស៊ីរី ដែលជាប្រពៃណី គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី។

លោក Zelenskiy បានប្រាប់នាពេលនោះថា ម្សៅស្រូវសាលី ៥០០តោន បាន និងកំពុងធ្វើដំណើរទៅកាន់ប្រទេសស៊ីរីរួចហើយ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមនុស្សធម៌ឈ្មោះ «គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន» របស់ទីក្រុងគីវ ពោលគឺជាកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ។

អ៊ុយក្រែន ដែលជាអ្នកផលិត និងអ្នកនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់ពូជប្រេងរបស់ពិភពលោក បានប្រាប់ថា ខ្លួនចង់ស្តារទំនាក់ទំនងជាមួយស៊ីរី បន្ទាប់ពីប្រធានាធិបតី លោក Bashar al-Assad បានធ្លាក់ចេញពីអំណាច ហើយភៀសខ្លួនទៅរស់នៅនិរទេសខ្លួន ក្នុងប្រទេសរុស្ស៊ី។

អ៊ុយក្រែនដែលបានប្រយុទ្ធទប់ទល់នឹងការលុកលុយរបស់កងកម្លាំងរុស្ស៊ីអស់រយៈពេលជិត ៣ឆ្នាំ ជាប្រពៃណី នាំចេញស្រូវសាលី និងពោតទៅកាន់ប្រទេស នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែមិនមែនទៅប្រទេសស៊ីរីឡើយ ដែលក្នុងសម័យរបស់លោក Assad នាំចូលអាហារពីរុស្ស៊ី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am