ក្រុមតាលីបង់ និយាយថា ខ្លួននឹងបិទក្រុមអង្គការមិនមែនរដ្ឋាភិបាលជាតិ និងបរទេសទាំងអស់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជួលស្ត្រីធ្វើជាបុគ្គលិក។រឿងនេះ កើតឡើង ពីរឆ្នាំបន្ទាប់ពីពួកគេ បានប្រាប់អង្គការក្រៅរដ្ឋាភិបាល ឲ្យផ្អាកការងាររបស់ស្ត្រីអាហ្វហ្គានីស្ថាន ដែលត្រូវបានចោទប្រកាន់ថា ដោយសារតែពួកគេមិនបានជួតក្បាលនឹងក្រម៉ាឥស្លាមឲ្យបានត្រឹមត្រូវ។
នៅក្នុងលិខិតមួយដែលបានចេញផ្សាយបណ្តាញសង្គម X កាលពីយប់ថ្ងៃអាទិត្យ ក្រសួងសេដ្ឋកិច្ចបានព្រមានថា ការមិនគោរពតាមបទបញ្ជាចុងក្រោយបំផុត នឹងនាំឲ្យអង្គការក្រៅរដ្ឋាភិបាលបាត់បង់អាជ្ញាប័ណ្ណរបស់ពួកគេ ដើម្បីធ្វើប្រតិបត្តិការ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រសួងបានបញ្ជាក់ថា ខ្លួនទទួលខុសត្រូវចំពោះការចុះឈ្មោះ ការសម្របសម្រួល ភាពគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាព ដែលធ្វើឡើង ដោយអង្គការជាតិ និងបរទេស។
រដ្ឋាភិបាល បានចេញបញ្ជាម្តងទៀតឲ្យបញ្ឈប់ការងារស្ត្រីទាំងអស់ ក្នុងស្ថាប័ន ដែលមិនត្រូវបានគ្រប់គ្រងដោយក្រុមតាលីបង់។

