៩​ខែក្រោយ​រដ្ឋប្រហារ ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា​អំពាវនាវ​ឱ្យ​មាន​ការ​ពឹង​លើ​ខ្លួនឯង​ ខណៈ​មាន​កង្វល់​ខាង​នយោបាយ

2021/11/03 06:42:32 pm        169

​មីយ៉ាន់ម៉ា៖ ប្រមុខ​របប​យោធា​លោក Min Aung Hlaing បាន​បញ្ជាក់​ថា​ ស្រប​ពេល​ប្រឈម​នឹង​បញ្ហា​នយោបាយ ប្រជាជន​មី​យ៉ាន់​ម៉ា​ត្រូវតែ​ពឹងផ្អែក​លើ​ខ្លួនឯង ព្រោះថា​ប្រទេសជាតិ​នឹង​មាន​ការ​រីក​ចម្រើន និង​មាន​ស្ថិរភាព លុះ​ត្រា​តែ​មាន​កិច្ច​សហប្រតិបត្តិការ។​ ​មេដឹកនាំ​រដ្ឋប្រហារ​រូប​នេះ​បាន​និយាយ​នៅ​លើ​ទូរទស្សន៍​រដ្ឋ MRTV កាលពី​ថ្ងៃ​ចន្ទដើម​សប្ដាហ៍​នេះ​ថា ដើម្បី​ប្រារព្ធ​ខួប​រយៈពេល​ ៩​ខែ​នៃ​ការ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​លោកស្រី Aung San Suu Kyi ក្នុង​រឿង​នយោបាយ យើង​កំពុង​ប្រឈម​នឹង​ការរិះគន់ និង​ការ​រឹត​បន្តឹង​ផ្សេងៗ​។

​លោក​បាន​ថ្លែង​ថា ឥឡូវនេះ​ជា​ពេល​ដែល​ប្រជាពលរដ្ឋ​យើង​ត្រូវតែ​រួមគ្នា​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ និង​ស្ថិរភាព​ប្រទេស។ ​អាស៊ាន​បាន​ដក​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​សហភាព​មី​យ៉ាន់​ម៉ា​ ចេញពី​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​កាលពី​សប្ដាហ៍​មុន ​បន្ទាប់ពី​រដ្ឋាភិបាល​យោធា​មិន​អនុញ្ញាត​ឱ្យ​បេសកជន​ពិសេស​របស់​ប្លុក​នេះ ​ជួប​ជាមួយ​មេដឹកនាំ​ដែល​ត្រូវ​របប​សឹក​បណ្ដេញ​ចេញពី​តំណែង​ រួមមាន​លោកស្រី Suu Kyi ស៊ូ​ជី និង​អតីត​ប្រធានាធិបតី Win Myint​។​ ​ចំណាត់​ការ​ដ៏​កម្រ​នេះ​បាន​កើត​ឡើង ខណៈ​ដែល​ប្លុក​នេះ​ចាត់​ទុក​របប​នេះ​ថា ​ពុំបាន​ចាត់វិធានការ​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​បន្ទាប់ពី​រដ្ឋប្រហារ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​កាលពី​សប្ដាហ៍​មុន មេដឹកនាំ​ពិភពលោក​រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ហើយ​បាន​អំពាវនាវ​ឱ្យ​របប​យោធា​បំពេញ​ការ​ប្តេជ្ញាចិត្ត​រប​ស់​ខ្លួន ​ចំពោះ​កិច្ចព្រមព្រៀង​កូ​សង់​ស៊ី​ស ​៥​ចំណុច​នៃ​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​កាលពី​ក្នុង​ខែ​មេសា​កន្លងទៅ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm