លោក Biden ប្រកាសផ្តល់ជំនួយយោធាថ្មី ២,៥ពាន់លានដុល្លារដល់អ៊ុយក្រែន

2024/12/31 03:05:27 am        98

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមចំនួន ២,៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន នៅថ្ងៃចន្ទ (ទី៣០ ខែធ្នូ) នេះ ខណៈដែលលោកប្រើប្រាស់សប្តាហ៍ចុងក្រោយរបស់លោក នៅក្នុងតំណែង ដោយការបង្កើនជំនួយយោធាដល់ទីក្រុងគីវ មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ឡើងកាន់អំណាច។

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «តាមទិសដៅរបស់ខ្ញុំ សហរដ្ឋអាមេរិកនឹងបន្តធ្វើការដោយឥតឈប់ឈរ ដើម្បីពង្រឹងជំហររបស់អ៊ុយក្រែន ក្នុងសង្រ្គាម សម្រាប់រយៈពេលនៅសល់នៃពេលវេលារបស់ខ្ញុំ នៅក្នុងតំណែង»។

សេចក្តីប្រកាសរបស់លោក Biden រួមមានជំនួយយោធាចំនួន ១,២៥ពាន់លានដុល្លារដែលយកពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក និងកញ្ចប់គំនិតផ្ដួចផ្ដើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ចំនួន ១,២២ពាន់លានដុល្លារ ដែលជាកញ្ចប់ជំនួយចុងក្រោយរបស់ USAI នៃពេលវេលានៅសល់ក្នុងតំណែងរបស់លោក Biden។

គួរបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងខិតជិតដល់រយៈពេល ៣ឆ្នាំហើយ ហើយថ្មីៗនេះ រុស្ស៊ី បានប្រើប្រាស់កងទ័ពកូរ៉េខាងជើង ដើម្បីពង្រឹងទីតាំងប្រយុទ្ធរបស់ខ្លួន។

រយៈពេលជិត ៣ឆ្នាំ ក្នុងសង្រ្គាមនេះ ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយសរុបចំនួន ១៧៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ប៉ុន្តែវាមិនប្រាកដទេថា តើជំនួយនឹងបន្តក្នុងល្បឿននោះដែរ ឬអត់ ក្រោមការដឹកនាំរបស់លោក Trump ដែលត្រូវជំនួសតំណែងរបស់លោក Biden នៅថ្ងៃទី២០ ខែមករា។ លោក Trump បាននិយាយនៅមុននេះថា លោកចង់បញ្ចប់សង្រ្គាមនេះឲ្យបានឆាប់រហ័ស៕


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm