យន្តហោះមួយគ្រឿងដឹកជំនួយមនុស្សធម៌ចេញពីប្រទេសកាតា បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ ប្រទេសស៊ីរី នៅថ្ងៃចន្ទនេះ ។
យោងតាមការអះអាងរបស់អគ្គលេខាធិការក្រុមអឌ្ឍចន្ទក្រហមកាតាលោក Faisal al-Emadi បានឲ្យដឹងថា ការដឹកជញ្ជូនជំនួយនេះ រួមមានទាំងការផ្គត់ផ្គង់ស្បៀងអាហារទម្ងន់ ៣០តោន ។
លោក al-Emadi បន្តថា ពួកយើងបានជួបជាមួយបងប្អូនរបស់ពួកយើងនៅប្រទេសស៊ីរី ពិសេសគឺក្រុមអឌ្ឍចន្ទក្រហមស៊ីរី ហើយពួកយើងបានព្រមព្រៀងគ្នាលើបរិមាណជំនួយដែលត្រូវការ ។
លោកថា យន្តហោះដំបូងរបស់កាតាដឹកជំនួយ បានចុះចតនៅទីក្រុងដាម៉ាស់ ហើយពួកគេបន្តឯកភាពលើការផ្គត់ផ្គង់ត្រូវការបន្ថែមទៀត ហើយនិងតំបន់ចែកចាយត្រូវការ ៕

