Son តែ​ត​មួយ​គ្រាប់​ជ័យជំនះ​ឲ្យ​ Spurs យក​ ៣​ពិន្ទុ​នៅ​ទឹកដី Burnley

2021/04/27 09:59:58 am        67

​បាល់ទាត់៖ ​ដៃគូ​ខ្សែប្រយុទ្ធ​ទាំងពីរ​នាក់​របស់ Tottenham Hotspur, Heung-min Son និង Harry Kane ជាថ្មី​ម្តង​បាន​សហការ​គ្នា​រក​បាន​គ្រាប់​បាល់​ ១​គ្រាប់​អោយ Spurs យកឈ្នះ​នៅ​ទឹកដី Burnley​ យប់មិញ​។ ​ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ជា​អ្នក​តែ​ត​បា​ល់​ពី​ការ​បញ្ជូន​របស់ Erik Lamela​ ហើយ​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Heung-min Son គឺជា​អ្នក​សំរេច​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៧៦​។


​​នេះ​ជា​លើក​ទី​២៩ ហើយ​ដែល​កីឡាករ​ទាំងពីរ Kane និង Son សហការ​គ្នា​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​នៅ Premier League ខណៈ Son នៅ​ពេល​នេះ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​គេ​ក្នុង​រដូវ​កាល​នេះ​ ដែល​មាន​សរុប ៨​គ្រាប់​។ ​ជ័យជំនះ​នេះ​ធ្វើ​អោយ​ក្រុម​របស់​លោក Jose Mourinho​ ឡើង​មក​ចំណាត់​ថ្នាក់​លេខ​៥ មាន ១១​ពិន្ទុ ខណៈ Burnley​ បន្ត​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​លេខ១៨ មានតែ ១ពិន្ទុ​។ ​


ងាក​មក​មួយ​ប្រកួត​ទៀត​យប់មិញ​ដែរ Brighton និង West Brom​ បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ១–១​។ ​Brighton ជា​អ្នក​នាំមុខ​មុន​តែ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ West Brom​ ដោយ Jack Livermore នៅ​នាទី​ទី៤០ ក្នុង​វគ្គ​ទី១​។ ​Karlan Grant នៅ​វគ្គ​ទី​២ ជា​អ្នក​តាម​ស្មើ​វិញ​ឲ្យ West Brom​ នៅ​នាទី​ទី៨៣​។ ​លទ្ធផល​នេះ​ធ្វើ​អោយ​ក្រុម​ទាំង២ ​បន្ត​នៅ​ក្បែរ​គ្នា​ដដែល​គឺ Brighton លេខ១៦ មាន ៥ពិន្ទុ ឯ West Brom​ លេខ១៧ មាន ៣ពិន្ទុ​៕


​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm