ពន្ធដារ នឹងចាត់វិធានការម៉ឺងម៉ាត់ ចំពោះ​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ពន្ធដារ

2021/11/03 06:48:40 pm        138

ភ្នំពេញ ៖ មន្រ្តីជំនាញវិស័យពន្ធដារថា ការទប់ស្កាត់ និងការស៊ើបអង្កេតបទល្មើសពន្ធដារ គឺជាការលើកកម្ពស់អនុលោមភាពដោយស្ម័គ្រចិត្ត មានយុត្តិធម៌ដល់អ្នកជាប់ពន្ធដែលមានអនុលោមភាព ការជឿទុកចិត្ត ពីសាធារណៈជន និងការប្រមូលប្រាក់ពន្ធប្រកបដោយបរិយាប័ន្ន។

លោក គង់ សុខហេង អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ លើក​ឡើង​នៅ​ក្នុ​ង​កម្មវិធីពន្ធដារ ស្តីពីបទល្មើសពន្ធដារ ​កាលពីថ្ងៃទី ២វិច្ឆិកា ម្សិលមិញ​នេះថា ការស៊ើបអង្កេត​បទ​ល្មើស​ពន្ធ​ដែល​បាន​​អនុវត្ត​បច្ចុប្បន្ន ជាកត្តាសំខាន់ការតប់ស្កាត់បទ​ល្មើស​កុំឲ្យកើតមានឡើង ​ការ​ស្រាវជ្រាវ​រកឲ្យឃើញនូវបទល្មើស ​និ​ង​ការ​​ប្តឹងចោទ​ប្រកាន់​ទៅ​តុលាការ​ជាដើម។

ពាក់ព័ន្ធការអនុវត្តកាតព្វកិច្ចខាងលើនេះ, កត្តាសំខាន់ការលើកកម្ពស់អនុលោមភាពដោយស្ម័គ្រចិត្ត ដោយអ្នក​ជាប់ ពន្ធ​​ទាំង​អស់ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើរភាព​ មាន​យុត្តិធម៌ដល់អ្នកជាប់ ពន្ធ​ដែលមានអនុលោមភាព​ ការ​បង្កើន​នូវជឿទុកចិត្តពីសាធារណៈជន ​ចំពោះប្រព័ន្ធពន្ធដារ និង​ការប្រមូលប្រាក់ពន្ធតាមច្បាប់ឲ្យបានត្រឹមត្រូវមកវិញ។

អគ្គនាយក​ដ្ឋានពន្ធដារ នឹងចាត់វិធានការម៉ឺងម៉ាត់ ​ចំពោះបុគ្គលដែលប្រព្រិត្តបទល្មើសព្រហ្មទណ្ឌ លើ​បទ​បញ្ញត្តិ​ស្តីពី​ពន្ធដារ ​ដោយ​សហការ​ជាមួយ​កង​កំលំាង​មានសមត្ថកិច្ច និងស្ថាប័ន​អនុវត្ត​ដ៏ទៃ​ទៀត សម្រាប់​បទ​ល្មើសនេះ​ ដើម្បី​កោះ​ហៅ​បុគ្គល​ដែល​ពាក់ព័ន្ធ​មក​ផ្តល់​ចម្លើយ និង​អាច​ឈាន​ដល់​ការ​ឃាត់ខ្លួនផងដែរ។

ពាក់ព័ន្ធបទល្មើសនេះ, ចំពោះករណីការគិចវេះពន្ធ ​ច្បាប់នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ១០ លានរៀល ដល់ ២០ លានរៀល ​ឬជាប់ពន្ធធនាគារពី ​១ឆ្នាំ ដល់ ៥ឆ្នាំ ​ឬទោសទាំងពីរ។ ចំណែក​ការ​ធ្វើ​​ឲ្យរាំងស្ទុះដល់ការ ​អនុវត្តបទ​បញ្ញត្តិ​ស្តីពី​ពន្ធដារ ​ត្រូវរង​ផ្តន្ទាទោស​ពិន័យជាប្រាក់ ៥ ​លានរៀល ទៅដល់ ១០​លានរៀល​ ឬទោសទាំងពីរ ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២១ នេះវិញ, ចំណូលពន្ធ-អាករ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ ប្រមូល​បានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មាន​ចំនួនជិត ៨ ៥៥០ ប៊ីលាន​រៀល ប្រមាណជាង ​២ ១១១ លាន​ដុល្លារអាមេរិក​ ស្មើជាង ៩៤% នៃផែនការ​ច្បាប់​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ៕

អត្ថបទ ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        110
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm