គិលានសង្រ្គោះរបស់មនី្ទរសុខាភិបាលរាជធានី ត្រៀមរួចជាស្រេច ដើម្បីផ្តល់សេវាថែទាំសុខភាព​ជូនប្រជាពលរដ្ឋ ចូលរួមព្រឹតិ្តការណ៍សាទរកម្ពុជា និងឆ្លងឆ្នាំសកល២០២៥

2024/12/31 05:00:25 pm        274

ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្លែង​ប្រាប់​BTV ព័ត៌មាននាថ្ងៃនេះថា គិលានសង្រ្គោះរបស់មនី្ទរសុខាភិបាលរាជធានីភ្នំពេញ បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បីផ្តល់សេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ មកចូលរួម​កម្សាន្ត​ក្នុង​ព្រឹតិ្តការណ៍​សាទរ​កម្ពុជា និងឆ្លងឆ្នាំសកល២០២៤-២០២៥។

ឯកឧត្តម​បណ្ឌិត បន្តថា ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍សាទរកម្ពុជា នា​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះបរមរាជវាំង និង​តាម​បណ្តោយ​វិថី​ព្រះស៊ីសុវតិ្ថ ក្នុងខណ្ឌដូនពេញ គឺមនី្ទរសុខភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀប​ចំ​ក្រុម​គិលាន​សង្រ្គោះ សម្រាប់ជួយថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួម​លេង​កម្សាន្ត​ក្នុង​ព្រឹតិ្តការណ៍សាទរកម្ពុជា ទន្ទឹមនឹងនោះមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានរៀបចំ​ក្រុម​គិលាន​សង្រ្គោះ ចាប់តាំងពីថ្ងៃទី២៩ រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្ត​រហូត​ដល់​វេលាឆ្លងឆ្នាំសកល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយមានក្រុមរថយន្តគិលានសង្រ្គោះ ចំនួន០៤ក្រុម។ ដោយឡែកនៅថ្ងៃទី៣១ ខែធ្នូនេះ គឺយើងបន្ថែមក្រុមតង់សុខភាព ចំនួន​០៣​ក្រុម​ទៀត ដោយមួយតង់សុខភាព មានក្រុមគ្រូពេទ្យ ចំនួន៥នាក់ និងក្រុមគ្រូពេទ្យចល័ត ចំនួន​៥​ក្រុម ដោយមួយក្រុម មានគ្រូពេទ្យចំនួន២នាក់។ ដូច្នេះ​កម្លាំង​ក្រុម​មន្រី្ត​សុខាភិបាល​រាជ​ធានី​ភ្នំពេញ ចូលរួមបម្រើការងារក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា គឺមានចំនួនសរុប៦១នាក់។

ឯកឧត្តមបណ្ឌិត ងី មានហេង សង្កត់ធ្ងន់ថា ព្រឹតិ្តការណ៍សាទរកម្ពុជា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ បាន​ចូលរួមកម្សាន្តសប្បាយរីករាយ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥ ហើយក៏​​ជា​សក្ខីភាព​មួយ​បញ្ជាក់​យ៉ាង​ច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា មានភាពរីកចម្រើន សុខសប្បាយ រស់នៅ​ក្រោម​ម្លប់ស​ន្តិភាព នេះគឺជាផលល្អ បានមកពីសន្តិភាព។ ក្នុងនោះនៅពេលបងប្អូនប្រជាពលរដ្ឋ មក​ចូល​រួម​ទស្សនាកម្សាន្ត មានបញ្ហាសុខភាព អាចស្វែងរកតង់សុខភាព និងក្រុម​គ្រូ​ពេទ្យ​ចល័ត​ដែល​នៅ​ក្បែរ​ក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មិនអាចធ្វើការ​សង្រ្គោះ​បឋ​ម​បាន គឺក្រុមគ្រូពេទ្យនឹងបញ្ជូនមកកាន់មនី្ទរពេទ្យជាតិដើម្បីព្យាបាលបន្តផងដែរ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍​នៃ​ការ​អបអរ​សាទរ​ដល់​សង្គម​មួយ​ដែល​ប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយ​សមាន​ចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះ និងការលើកតម្កើន «មោទនភាព» ក្នុង​ភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាការ​អបអរ​សាទរ​នូវ​គុណ​តម្លៃ​រួម​គ្នា​ដើម្បី​បង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាមួយ​ការ​រក្សា​បាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការ​រួម​រស់​ជា​មហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និង​ឱកាស​ដល់​គ្រប់​កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវ​មោទនភាព​ចំពោះ​អត្ត​សញ្ញាណរបស់ខ្លួនក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm