តុលាការយុត្តិធម៌កំពូលរបស់ប្រទេសវេណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃចន្ទ ទី៣០ ខែធ្នូ ថា បណ្តាញសង្គម TikTok នឹងត្រូវបានផាកពិន័យ១០លានដុល្លារ ចំពោះការពុំអាចទប់ស្កាត់ការផ្សព្វផ្សាយបញ្ហាប្រឈមនានា ដែលធ្វើឲ្យប៉ះពាល់ដល់អនីតិជន។

ប្រធានសភាធម្មនុញ្ញនៃតុលាការកំពូលរបស់ប្រទេសវេណេស៊ុយអេឡា លោក Tania D'Amelio បាននិយាយថា ក្រុមហ៊ុន TikTok ពុំបានអនុវត្តវិធានការចាំបាច់ដើម្បីបញ្ឈប់ការផ្សព្វផ្សាយបញ្ហាប្រឈមដ៏គ្រោះថ្នាក់ជាច្រើន ហើយបានផាកពិន័យចំនួន១០លានដុល្លារដែលនឹងត្រូវដោះស្រាយក្នុងរយៈពេលប្រាំបីថ្ងៃ បន្ទាប់ពីការផ្សាយផ្សាយនៃសេចក្តីសម្រេចរបស់តុលាការ។

កាលពីខែវិច្ឆិកា ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានចោទប្រកាន់ក្រុមហ៊ុន TikTok ថាជាអ្នកទទួលខុសត្រូវចំពោះការផ្សព្វផ្សាយបញ្ហាប្រឈមដ៏គ្រោះថ្នាក់ដែលបានបណ្តាលឲ្យក្មេងជំទង់ពីរនាក់ស្លាប់ និងបានអំពាវនាវឱ្យអនុវត្តច្បាប់ ដែលធ្វើតាមការដាក់បម្រាមលើបណ្តាញផ្សព្វផ្សាយសង្គមរបស់ប្រទេសអូស្ត្រាលី សម្រាប់អនីតិជន។