បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីន ចុះជួបសំណេះសំណាលជាមួយពលករខ្មែរមកពីប្រទេសថៃ តាមច្រកបឹងត្រួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំឲ្យបងប្អូនពលករខ្មែរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវប្រថុយប្រថាន ឬធ្វើដំណើរឆ្លងកាត់ចូលទៅតំបន់ដែលមិនស្គាល់ទីតាំង ភូមិសាស្រ្តច្បាស់លាស់ជាដាច់ខាតដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំឲ្យបងប្អូនពលករទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីការឆ្លងជំងឺកូវីដ -១៩ ត្រូវរក្សាអនាម័យជាប្រចាំលាងដៃជាមួយទឹកសាប៊ូ ទឹកអាកុល និងពាក់ម៉ាស ទោះបីយើងបានចាក់វ៉ាក់សាំងហើយក៏ដោយ និងសូមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ ក៏ដូចជា ត្រូវតែទៅចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ ឲ្យបាននគ្រប់ៗគ្នា៕




