ពលរដ្ឋរាជធានី-ខេត្តលើកឡើងថាតាមរយៈព្រឹតិ្តការណ៍«សាទរកម្ពុជា» ខ្មែរត្រូវស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរឲ្យកាន់តែថ្កុំថ្កើន

2024/12/31 06:29:11 pm        223

បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្ត ដែលបានមកចូលរួម​ទស្សនា​ការ​រៀបចំ​ព្រឹតិ្តការណ៍សាទរកម្ពុជា នៅសួនច្បារមុខព្រះបរមរាជវាំង បានថ្លែងប្រាប់ BTV ព័ត៌មាន នា​រា​ត្រី​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះថា កត្តាសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកម្ពុជា​បាន​រៀបចំ​ព្រឹតិ្តការណ៍​«សាទរកម្ពុជា» ដូច្នេះខ្មែរត្រូវតែស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរឲ្យកាន់តែថ្កុំថ្កើន។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្ត បានលើកឡើងស្រដៀងគ្នាថា ថ្ងៃនេះ​ពួក​គាត់​បាននាំក្រុមគ្រួសារមកទស្សនាកម្សាន្តនៅសួនច្បារមុខព្រះបរមរាជវាំង ដោយមាន​ការ​ហាត់​សម​សម្តែងពីក្រុមសិល្បករ សិល្បការិនី និងក្រុមយុវជនស្ម័គ្រចិត្ត លើទម្រង់សិល្បៈបុរាណ សម័យ ជាច្រើនទម្រង់។ ពលរដ្ឋបានលើកឡើងថា ក្រោយបានទស្សនាផ្ទាល់ ពិតជាមាន​អារម្មណ៍​រំភើប​សប្បាយចិត្តជាខ្លាំង ដោយឃើញមានការរៀបចំផ្តោតសំខាន់លើវប្បធម៌ អរិយធម៌ រួម​បញ្ចូល​គ្នា ដើម្បីផ្សព្វផ្សាយជូនដល់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរបរទេស។

សូមបញ្ជាក់ផងដែរថា «សាទរកម្ពុជា» ជាព្រឹត្តិការណ៍អបអរសាទរសង្គម និងគុណតម្លៃរួមគ្នា ដែល ស.ស.យ.ក.ធ្វើឡើងដើម្បីបង្ហាញមោទនភាពចំពោះសមិទ្ធផល នៃការ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច និងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិ តាមរយៈកម្មវិធីនានា។ ព្រឹត្តិការណ៍សាទរកម្ពុជា នឹង​ធ្វើឡើងនារាត្រីឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ ឆ្លងចូលឆ្នាំ២០២៥។ ក្នុងនោះមានកម្មវិធីជាច្រើនដូចជា៖ ក្បួនដង្ហែ​បែប​វប្បធម៌​ប្រពៃណី​ជាង​១០​ក្បួន,​ផែន​តន្រ្តី​ប្រជា​ប្រិយ​ប្រមាណ១​០ផែន និងក្បួនដង្ហែសាទរកម្ពុជា ប្រមាណ១០ក្បួនទៀត រួមទាំងកម្មវិធីកម្សាន្ត​ចម្រុះ​ជា​ច្រើនទៀតផង។ សូមបងប្អូនចូលរួមកម្សាន្ត និងជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ «សាទរកម្ពុជា» ទាំងអស់គ្នា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm