បារាំង៖ ពាក្យចចាមអារ៉ាមពីការស្លាប់រាប់ពាន់នាក់ក្នុងព្យុះកោះម៉ាយ៉ត់ ពុំមានមូលដ្ឋានត្រឹមត្រូវទេ

2024/12/31 08:28:37 pm        71

នាយករដ្ឋមន្ត្រីបារាំង លោក François Bayrou បានចុះទៅពិនិត្យកោះ ម៉ាយ៉ត់ (Mayotte) កាលពីថ្ងៃចន្ទ (៣០ ធ្នូ) ដោយសន្យាថានឹងសាងសង់ទឹកដីក្រៅប្រទេសរបស់បារាំង ដែលបានបំផ្លិចបំផ្លាញដោយព្យុះស៊ីក្លូនមួយនេះឡើងវិញ ក្នុងពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។ ព្យុះស៊ីក្លូន ឈីដូ (Chido) ដ៏កាចសាហាវបំផុតក្នុងពេល ៩០ឆ្នាំ បានបំផ្លិចបំផ្លាញកោះនេះ បណ្តាលឱ្យមានការខូចខាត និងបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន។

ក្នុងអំឡុងពេលដំណើររបស់ខ្លួនទៅកាន់មន្ទីរពេទ្យចល័តមួយ លោក Bayrou បាននិយាយថា "ពាក្យចចាមអារ៉ាមថាមានមនុស្សស្លាប់រាប់ពាន់នាក់នោះគឺគ្មានមូលដ្ឋានត្រឹមត្រូវទាល់តែសោះ" ដោយបំភ្លឺថា ចំនួនអ្នកស្លាប់ទំនងជា "រាប់រយនាក់ប៉ុណ្ណោះ"។

ការអត្ថាធិប្បាយនេះហាក់ដូចជាច្រានចោលការលើកឡើងរបស់អភិបាលតំបន់ Mayotte គឺលោក François-Xavier Bieuville ដែលបាននិយាយថា លោកគិតថាមានអ្នកស្លាប់ច្រើនរយនាក់ ឬអាច "រាប់ពាន់នាក់"។ លោក Bayrou ហាក់បង្ហើបថា នេះជាការប៉ាន់ស្មានមិនត្រឹមត្រូវទេ។

ចំនួនអ្នកស្លាប់ផ្លូវការចុងក្រោយបំផុត មាន ៣៩នាក់ នេះបើយោងតាមអាជ្ញាធរ។ ទោះជាយ៉ាងនេះក្ដី អ្នកស្រុកបានសម្តែងក្ដីបារម្ភ ដោយសារមិនដឹងថាតើសាច់ញាតិពួកគេបានស្លាប់ ឬបាត់ខ្លួន ឬយ៉ាងណាឡើយ ដោយសារតែការបញ្ចុះសពយ៉ាងប្រញាប់ប្រញាល់តាមទំនៀមទម្លាប់សាសនាអ៊ិស្លាម ដែលតម្រូវឱ្យកប់អ្នកស្លាប់ក្នុងពេល ២៤ម៉ោង ហើយហេតុផលផ្សេងទៀតដូចជាជនអន្តោប្រវេសន៍គ្មានឯកសារ ឬការបាត់ទំនាក់ទំនងជាដើម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm