មនុស្សបួននាក់បានបញ្ជូនទៅដាក់ពន្ធនាគារក្រោយបន្តផ្សព្វផ្សាយល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញ

2024/12/31 08:55:59 pm        393

អគ្គស្នងការរង និងជាអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ជា ពៅ បានឲ្យ ដឹងថា កាលកន្លងទៅថ្មីៗនេះ កងកម្លាំង​នគរបាល​ជាតិ​បាន​ចាប់​ខ្លួន​យុវជន​ជា​ជនជាតិ​ខ្មែរចំ​នួន​បួន​នាក់​បញ្ជូន​ទៅ​ដាក់ពន្ធនាគារ ក្រោយពួកគេទាំងបួននាក់​នេះ​បន្ត​បង្ហោះ​ផ្សព្វផ្សាយ​ល្បែង​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អនឡាញ ដោយមិនស្តាប់តាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ។

ឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ជនជាប់ចោទទាំងបួននាក់នេះត្រូវបានកងកម្លាំង​នគរបាល​ចាប់​ខ្លួន​កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ នៅទឹកដីខណ្ឌដង្កោរាជធានីភ្នំពេញ ពីបទពួកគេ​បាន​បង្ហោះ​ការ​ផ្សព្វផ្សាយល្បែងខុសច្បាប់ ដើម្បីអូសទាញប្រជាពលរដ្ឋឲ្យចូលលេងល្បែងស៊ីសង់ ខុសច្បាប់​តាម​ផេក ឬអនឡាញរបស់ពួកគេនោះ។

បើតាមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា អគ្គស្នងការ​នគរបាល​ជាតិ បាននិងកំពុងធ្វើយុទ្ធនាការដូចភ្លៀងរលឹម ដើម្បីចាត់វិធានការ​ចំពោះ​បុគ្គល​ណាដែ​ល​បន្ត​បង្ហោះ ឬផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ខណៈរាជរដ្ឋាភិបាល​ក៏​បាន​កំពុង​បង្កើត​គណៈ​កម្មការ​អន្តរ​ក្រសួង ដើម្បីត្រួ​តពិនិត្យ និងបង្រ្កាបចំពោះករណីនេះផងដែរ ដោយចាប់ពីពេល​នេះ​ត​ទៅ​នឹង​គ្មាន​ការ​លើកលែង និងយោគយល់នោះឡើយប្រសិនបើពួកគេនៅតែបន្តរឹងទទឹងបង្ហោះ ឬផ្សព្វផ្សាយ ដោយ​បង្ហោះ​មួយចាត់វិធានការមួយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សួងមហាផ្ទៃ បានចេញ​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​រាល់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដោយសេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់​ពី​ក្រសួង​សង្កេត​ឃើញ​ថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និង​មាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញ​ប្រជាពលរ​ដ្ឋ​ឱ្យ​ចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)នោះ។

តាមរយៈសារាចរណែនាំនោះ ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែក​រំលែក​បន្ត​(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និង​អ្នក​ផលិត​មាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្ត​ចែក​ចាយ​រូប​ភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាពសង្គម។

ទាក់ទងនឹងសារាចរណែនាំរបស់ក្រសួងមហាផ្ទៃនេះដែរ អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរ បាលជាតិ​ក៏បាន​ធ្វើ​ការឆ្លើយតប និងបដិសេធទាំង​ស្រុង​ចំពោះ​ជនអគតិ​នៅ​ក្រៅស្រុ​ក​មួយ​ក្តាប់​តូច​ដែល​បាន​ផ្សព្វ​ផ្សាយ​បែប​ញុះញង់អុចអាលថា កងកម្លាំងប្រដាប់អាវុធរបស់អគ្គស្នងការនគរបាលជាតិ មិនបានស្តាប់​តាម​ការ​ណែនាំ ឬបទបញ្ជារបស់រាជរដ្ឋាភិបាលលើករណីបង្រ្កាប់បនល្បែង ឬការផ្សព្វផ្សាយ​ល្បែង​ខុស​ចាប់​តាម​អន​ឡាញផងដែរ ដោយលោកបានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ជនអគតិ ទាំង​នោះ​គឺ​មានចេតនាបំបែកបំបាក់ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំជាដើមនោះ៕ អត្ថបទ បាន ចក់

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm