មន្រ្តីជំនាញក្រួងបរិស្ថានបរិស្ថានចុះអនុវត្តច្បាប់ចំពោះក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលបានបង្ហូរទឹកកខ្វក់ប៉ះពាល់ដល់បរិស្ថានក្នុងព្រែកសង្កែក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ

2024/12/31 02:18:19 pm        158

ព្រះសីហនុ៖ ក្រុមការងារមន្ត្រីជំនាញក្រសួងបរិស្ថាន ដោយមានការចូលរួមពី ក្រុមមេធាវីរបស់ក្រសួងបរិស្ថាន អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាង មន្ទីរ អង្គភាពពាក់ព័ន្ធ និងថអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យការបញ្ចេញទឹកកខ្វក់មានសក្តានុពលប្រភពបំពុលចូលទៅក្នុងព្រែកសង្កែ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលមានទីតាំងជាប់ក្បែរព្រែកសង្កែក្នុងភូមិសាស្រ្តខាងលើ។

ក្នុងឱកាសនោះ ក្រុមការងារបានចុះធ្វើការត្រួតពិនិត្យដងព្រែកសង្កែចាប់ពីស្ពានថ្ម ផ្លូវជាតិលេខ៣ រហូតដល់មាត់សមុទ្រ និងបានសង្កតឃើញនៅចំណុចខ្លះទឹកព្រែកស្ថិតនៅមានលក្ខណៈក្រម៉ៅ ខ្លាញ់អណ្តែត និងក្លិនស្អុយនៅឡើយ ហើយ នៅចំណុចនៅក្បែរសមុទ្រ ទឹកព្រែកមានលក្ខណៈថ្លាធម្មតា។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ជាអ្នកនេសាទនៅតាមដងព្រែកនេះបានឱ្យដឹងថា កាលពីសប្តាហ៍មុននេះទឹក មានទឹកខ្មៅ និងក្លិនយ៉ាងខ្លាំងបានហូរតាមព្រែក ដែលភ្ជាប់ចូលទៅក្នុងសមុទ្រ ប៉ុន្តែរយៈពេល២ថ្ងៃមុនពេលក្រុមការងារចុះមក គឺពុំមានទឹកស្អុយចេញមកទៀតឡើយ។

បន្ទាប់មកក្រុមការងារបានចុះត្រួតពិនិត្យក្នុងទីតាំងក្រុមហ៊ុន ហើយបានរកឃើញថាក្រុមហ៊ុននៅមានការបញ្ចេញសំណល់រាវចេញពីរោងចក្រ មានលក្ខណៈមិនប្រក្រតីមួយចំនួន ដែលក្រុមការការងារត្រូវឱ្យរោងចក្រអនុវត្តច្បាប់ជាធរមាន និងណែនាំវិធានការបន្ទាន់រួមមាន៖

₋ ត្រូវរៀបចំអាងប្រព្រឹត្តិកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យការបញ្ចេញឆ្លើយតបស្តង់ដារ ដោយត្រូវធ្វើការបញ្ចេញសំណល់រាវចូលព្រែកតែ១ទីតាំងគត់

₋ ត្រូវធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវតាមការកំណត់

₋ ត្រូវធ្វើការគ្រប់គ្រងភក់ពីអាងប្រព្រឹត្តិកម្មឱ្យមានត្រឹមត្រូវតាមគោលការបច្ចេកទេស និងច្បាប់

₋ ត្រូវបញ្ឈប់ជាដាច់ខាតលើការដុតសំណល់គ្រប់ប្រភេទ ដើម្បីជៀសវាងការបំពុលបរិស្ថាន

₋ ធ្វើការស្តារភក់ក្នុងព្រែកសង្កែនេះឱ្យបានស្អាតឡើងវិញ ដើម្បីអាចឱ្យប្រជាពរដ្ឋអាចអាស្រ័យផលពីព្រែកនេះ ដោយមិនមានផលប៉ះពាល់ជាបន្តទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួន និងសូមអភ័យទោសដល់ប្រជាពលរដ្ឋដែលបានទទួលរងនូវផលប៉ះពាល់នាពេលកន្លងមក ហើយក្រុមហ៊ុនប្តេជ្ញានឹងធ្វើការអនុវត្តលើចំណុចវិធានការខាងលើ និងគោរពតាមច្បាប់កំណត់។

ជាមួយគ្នានេះក្រុមការងារជំនាញក្រសួងបរិស្ថាន បានបន្តយកសំណាក់ទឹក ជាចុងក្រោយ ដែលបានបញ្ចេញពីរោងចក្រ មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានចំនួន ២ ទីតាំងបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធីបន្តផងដែរ។

សូមបញ្ជាក់ផងដែរថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាល្មើសទៅនឹងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

លើសពីនេះ ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា ៨៤៤ បានចែងថា សកម្មភាពបង្កផលប៉ះពាល់ដល់បរិស្ថាន បុគ្គលដែលធ្វើសកម្មភាពស្តុបទុក បញ្ចេញ កប់ បោះចោលកាកសំណល់គ្រោះថ្នាក់ ហើយបង្កអោយផលប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ ឬបង្ករខូចខាតទ្រព្យសម្បត្តិដូចមានចែងក្នុងមាត្រា២៧៣ ( សកម្មភាពបង្កផលប៉ះពាល់)នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០០លានរៀល ទៅ៥០០លានរៀល៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am