សៀមរាប ៖ យោងតាមការស្ទង់មតិរបស់មគ្គុទេសទេសចរណ៍ Touropia បានឲ្យដឹងថា ប្រាសាទអង្គរនៅក្នុងខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ជាគោលដៅល្អបំផុត សម្រាប់ការទៅទស្សនារបស់អ្នកទេសចរក្នុងចំណោមទីតាំងទេសចរណ៍ល្អៗ ចំនួន២៩កន្លែង នៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍។
បើនិយាយពីទីតាំងបុរាណស្ថានមួយចំនួន ក្រុមអ្នកទេសចរមិនចង់ខកខានទៅទស្សនាប្រាសាទអង្គរឡើយ ព្រោះតែវាមានដំណែលមួយចំនួនក្នុងចំណោមមរតកវប្បធម៌សំខាន់បំផុតរបស់ពិភពលោករួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។
ចំពោះទីតាំងផ្សេងៗទៀតរបស់កម្ពុជា ដែលស្ថិតនៅក្នុងការដាក់ជាគោលដៅទេសចរណ៍ដែរនោះគឺមានរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ កន្លែងទាំងពីរនេះ ទទួលបានការចាត់ថ្នាក់នៅទីតាំងទី២០ និងទី២៨ ៕
