ប្រភពស៊ីរីចំនួនពីរ បាននិយាយថា មេដឹកនាំថ្មីរបស់ប្រទេសស៊ីរី បានដាក់បញ្ចូលយុទ្ធជនបរទេសមួយចំនួន រួមទាំងជនជាតិអ៊ុយហ្គ័រ (Uyghurs) ជនជាតិហ្ស៊កដានី និងជនជាតិទួរគី ទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ខណៈដែលទីក្រុងដាម៉ាស ព្យាយាមបង្កើតការបង្រួបបង្រួមក្រុមឧទ្ទាម ទៅក្លាយជាយោធាអាជីព។
ការសម្រេចដើម្បីផ្តល់តួនាទីផ្លូវការ រួមទាំងមន្ត្រីជាន់ខ្ពស់ដល់ក្រុមសកម្មប្រយុទ្ធមួយចំនួន អាចនឹងធ្វើឲ្យ រដ្ឋាភិបាលបរទេសមួយចំនួន និងពលរដ្ឋស៊ីរី មានការភ័យខ្លាចចំពោះចេតនារបស់រដ្ឋបាលថ្មី បើទោះបីជាមានការសន្យារបស់ខ្លួនថា នឹងមិនផ្សព្វផ្សាយបដិវត្តន៍ឥស្លាមចេញទៅក្រៅទេ និងគ្រប់គ្រងដោយការអត់ ឱនចំពោះក្រុមជនជាតិភាគតិចដ៏ច្រើនរបស់ប្រទេសស៊ីរីក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាលស៊ីរី មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើការគិត នៅពីក្រោយការតែងតាំងនោះទេ។
ប្រភពបាននិយាយថា ក្នុងចំណោមតួនាទីយោធាសរុបជិត ៥០កន្លែង ដែលក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់ចំនួន ៦ បានទៅលើជនបរទេស។
សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវសញ្ជាតិរបស់បុគ្គល ដែលត្រូវបានតែងតាំងទាំងនោះទេ។