លោក Fadi Al-Hassan អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃចន្ទថា៖«អាកាសយានដ្ឋានអន្តរជាតិ Rafic Hariri របស់ទីក្រុងបេរូត បានទទួលភ្ញៀវទេសចរចំនួន ១១.៧០០នាក់ ក្នុងមួយថ្ងៃ» ហើយថា «ចំនួនអ្នកមកដល់សរុបគិតត្រឹមខែធ្នូ បានឈានដល់ប្រហែល ២២០.000នាក់»។
លោក Al-Hassan បានពណ៌នាអំពីតួលេខនេះថា ជា «សមិទ្ធិផលដ៏សំខាន់មួយ បើធៀបនឹងឆ្នាំមុនៗ»។
ប្រទេសលីបង់ កំពុងព្យាយាមងើបឡើងវិញពីសង្គ្រាមអ៊ីស្រាអែលកាន់តែរីករាលដាល និងដ៏បំផ្លិចបំផ្លាញដែលបានចាប់ផ្តើម កាលពីខែតុលា ឆ្នាំ ២០២៣ ប្រឆាំងនឹងក្រុមហេសបូឡា និងបានបញ្ចប់ប្រហែលមួយខែមុន ក្រោមកិច្ចព្រមព្រៀងមានលក្ខខណ្ឌ ដែលផ្តល់ឲ្យដាក់ពង្រាយកងទ័ពលីបង់ នៅភាគខាងត្បូងប្រទេសលីបង់។
ទន្ទឹមនឹងនេះ កងកម្លាំងអ៊ីស្រាអែល ដែលត្រូវតែដកចេញទាំងស្រុងពីតំបន់ ដែលពួកគេបានលុកលុយនៅភាគខាងត្បូង ក្នុងរយៈពេល ៦០ថ្ងៃ ស្របតាមកិច្ចព្រមព្រៀងនោះ នៅតែបន្តបំផ្ទុះ និងឈូសឆាយផ្ទះសម្បែង ដោយជម្លៀសចេញពីតំបន់មួយចំនួនប៉ុណ្ណោះ។
កងទ័ពអ៊ីស្រាអែល បានធ្វើការវាយកម្ទេចទ្រង់ទ្រាយធំ នៅក្នុងទីក្រុង Taybeh, Marjayoun បន្ទាប់ពីបានឈូសឆាយផ្ទះជាច្រើនខ្នង នៅក្នុងទីក្រុង Taybeh, Mays Al-Jabal, Khiam, Kfarkila និង Chamaa។