អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងប្រឈមនឹងគម្លាតមូលនិធិដ៏សំខាន់ចំនួន១១,១លានដុល្លារអាមេរិក ដើម្បីបង្កើនការឆ្លើយតបទៅនឹងជំងឺអុតស្វា(mpox) នៅក្នុងប្រទេសអ៊ុយហ្គង់ដា ដែលមានជាង១.០០០ករណីត្រូវបានបញ្ជាក់ និងអ្នកស្លាប់ចំនួន៦ នាក់ ត្រូវបានចុះបញ្ជី។
អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងរបាយការណ៍អន្តរាគមន៍ដែលបានចេញផ្សាយនៅទីក្រុង Kampala រដ្ឋធានី ប្រទេសអ៊ុយហ្គង់ដា ថា ក្នុងចំណោមមូលនិធិ១២,៩លានដុល្លារនៃថវិកាសរុបដែលត្រូវការដើម្បីគាំទ្រដល់ការឆ្លើយតបនឹងការផ្ទុះឡើងជំងឺអុតស្វា(mpox) នៅក្នុងប្រទេសអាហ្វ្រិកខាងកើត មានតែ១,៨លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលទទួលបាន។
អង្គការសុខភាពពិភពលោក បាននិយាយថា មូលនិធិបន្ថែម ត្រូវការដើម្បីផ្សារភ្ជាប់គម្លាតមូលនិធិដែលត្រូវបានផ្តល់ឲ្យចំពោះអត្រាប្រើប្រាស់ខ្ពស់នៃមូលនិធីដែលអាចប្រើប្រាស់បាន ដោយអំពាវនាវឱ្យដៃគូទាំងអស់ «គាំទ្រជាបន្ទាន់ដល់រដ្ឋាភិបាលអ៊ុយហ្គង់ដា តាមរយៈការបង្កើនការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងជំងឺអុតស្វា(mpox)។
កាលពីខែសីហា អង្គការសុខភាពពិភពលោកបានប្រកាសថាជំងឺអុតស្វា(mpox) ជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ដោយបង្ហាញពីសក្តានុពលរបស់ជំងឺនេះ សម្រាប់ការឆ្លងរាលដាលនៅទូទាំងពិភពលោកបន្ថែមទៀត។