សហភាពអាហ្រ្វិក ជំរុញឲ្យសូម៉ាលី និងអេត្យូពី អនុវត្តកិច្ចព្រមព្រៀងឲ្យបានឆាប់រហ័ស

2024/12/31 10:22:09 pm        65

សហភាពអាហ្រ្វិក បានជំរុញឲ្យប្រទេសអេត្យូពី និងសូម៉ាលី អនុវត្តកិច្ចព្រមព្រៀង «ដោយគ្មានការពន្យារពេល» ដែលមានបំណងបញ្ចប់ភាពតានតឹងរវាងប្រទេសជិតខាងជុំវិញការចូលទៅកាន់សមុទ្ររបស់ប្រទេសអេត្យូពី ដោយហៅកិច្ចព្រមព្រៀងនេះថា ជា «វិធានការដ៏សំខាន់»។

ប្រទេសទាំងពីរ បានឈានដល់ការខ្វែងគំនិតគ្នា ចាប់តាំងពីប្រទេសអេត្យូពីដែលគ្មានព្រំដែនសមុទ្រ បានចុះកិច្ចសន្យា ក្នុងខែមករា ជាមួយនឹងតំបន់បែងចែកគឺសូម៉ាលីឡែន (Somaliland)របស់ប្រទេសសូម៉ាលី ដើម្បីជួលតំបន់ឆ្នេរមួយសម្រាប់ធ្វើកំពង់ផែ និងមូលដ្ឋានយោធា។

ជាថ្នូរនឹងគ្នា ប្រទេសសូម៉ាលីលែន ដែលបានប្រកាសឯករាជ្យពីសូម៉ាលី ក្នុងឆ្នាំ ១៩៩១ ជាការសម្រេច មួយដែលមិនត្រូវបានទទួលស្គាល់ដោយទីក្រុង Mogadishu បាននិយាយថា អេត្យូពីនឹងផ្តល់ឲ្យប្រទេសនេះ នូវការទទួលស្គាល់ជាផ្លូវការ បើទោះបីជាមិនមានការបញ្ជាក់ដោយទីក្រុងអាឌីស អាបេបា (Addis Ababa)ក៏ដោយ។

ប្រទេសសូម៉ាលី បានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ដែលបានឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញហានិភ័យនៃជម្លោះជាថ្មី ក្នុងតំបន់ដែលកំពុងរង្គោះរង្គើ។

បន្ទាប់ពីកិច្ចចរចាដែលមានសម្របសម្រួលដោយទួរគីជាច្រើនម៉ោង ទីក្រុងអង់ការ៉ា បានប្រកាសកាលពីល្ងាចថ្ងៃពុធថា កិច្ចព្រមព្រៀង «ជាប្រវត្តិសាស្ត្រ» មួយ ត្រូវបានឈានដល់រវាងប្រទេសសូម៉ាលី និងអេត្យូពី។

ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីបេ អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយថា លោកជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងជួយអេត្យូពីទទួលបានសិទ្ធិចូលសមុទ្រ ដែលចង់បានជាយូរមកហើយ។ កិច្ចពិភាក្សាតាមលក្ខណៈបច្ចេកទេស ត្រូវបានគ្រោងធ្វើឡើង នៅឆ្នាំក្រោយ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm