ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីប្រធានខុទ្ធការល័យប្រធានាធិបតី លោក Andriy Yermak ថា អ៊ុយក្រែននឹងបន្តប្រយុទ្ធ ទោះបីជារដ្ឋបាលរបស់សហរដ្ឋអាមេរិក ដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ ផ្អាកជំនួយក៏ដោយ។
លោក Yermak បាននិយាយថា «យើងនឹងបន្តប្រយុទ្ធ ហើយក៏ធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក និងអភិវឌ្ឍការផលិតក្នុងស្រុក ផងដែរ ។
លោក បានទទួលស្គាល់ពីហានិភ័យនៃការគាំទ្ររបស់សហរដ្ឋអាមេរិកដែលត្រូវបានកាត់បន្ថយ ហើយបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប ប្រសិនបើការកាត់ជំនួយបែបនោះ កើតឡើង។
លោក Yermak បាននិយាយថា ការអនុវត្តន៍របស់អ៊ុយក្រែននៅសមរភូមិមុខ នឹងមានឥទ្ធិពលខ្លាំងដល់ជំហររបស់រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump ទាក់ទងនឹងជំនួយ។
ចាប់តាំងពីការចាប់ផ្តើមជម្លោះរុស្ស៊ី-អ៊ុយក្រែនពេញលេញមក សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនប្រហែល ៦១,៤ពាន់លានដុល្លារគិតត្រឹមពាក់កណ្តាលខែធ្នូ នេះបើយោងតាមក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក។