នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា ប្រទេសចិនរួមជាមួយរុស្ស៊ី កំពុងស្វែងរកឱកាសអំណោយផលសម្រាប់ការអភិវឌ្ឍស្ថិរភាពរួមគ្នា ហើយត្រៀមខ្លួនជាស្រេច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដោយផ្អែកលើការឯកភាពគ្នា ដែលបានឈានដល់កម្រិតនៃកិច្ចប្រជុំកំពូល។
ដោយត្រូវដកស្រង់សម្តីដោយក្រសួងការបរទេសចិន លោកនាយករដ្ឋមន្ត្រី បាននិយាយនៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មី ទៅកាន់សមភាគីរុស្ស៊ីលោក Mikhail Mishustinថា៖«ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ( Xi Jinping) និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រទេសចិន និងរុស្ស៊ី បានឆ្លៀតយកអត្ថប្រយោជន៍នៃខួបលើកទី ៧៥នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី ជាឱកាសមួយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព សុខភាពល្អ និងស្ថិរភាពរបស់ប្រទេសទាំងពីរ»។
លោក Li បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូ និងប្រើប្រាស់ការឯកភាពគ្នា ដែលទទួលបានរវាងប្រមុខរដ្ឋទាំងពីរ។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងដែលសម្រេចបានរវាងលោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន គួរតែជាចំណុចសំខាន់ «សម្រាប់វឌ្ឍនភាពក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី លើវិស័យផ្សេងៗ ទៅកាន់កម្រិតថ្មីមួយ» ។