អនុអធិការបតីអាល្លឺម៉ង់ និយាយថា លោក Elon Musk ចង់បានអឺរ៉ុបដ៏ទន់ខ្សោយមួយ

2024/12/31 11:06:05 pm        90


អនុអធិការបតី លោក Robert Habeck បានលើកឡើងនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកថា ការគាំទ្ររបស់មហាសេដ្ឋីអាមេរិក លោក Elon Musk ចំពោះក្រុមស្តាំនិយមជ្រុលរបស់ប្រទេសអាល្លឺម៉ង់ គឺគណបក្សជម្រើសផ្សេងទៀត សម្រាប់អាល្លឺម៉ង់ (AfD) គឺជាការប្រើយុទ្ធសាស្ត្រ «សមហេតុផល និងជាប្រព័ន្ធ» ដើម្បីបាននូវតំបន់អឺរ៉ុបដ៏ទន់ខ្សោយមួយ ដែលនឹងមិនអាចការគ្រប់គ្រងខ្លាំងក្លា។

បេក្ខជនអធិការបតី សម្រាប់គណបក្ស Greens ក្នុងការបោះឆ្នោតជាតិអាល្លឺម៉ង់ ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែកុម្ភៈ លោក Habeck បាននិយាយថា ការអំពាវនាវរបស់លោក Musk មិនមែនធ្វើឡើងដោយមិនដឹងអ្វីសោះនោះទេ។

លោក Habeck បានបន្ថែមថា៖ «នេះជាយុទ្ធសាស្ត្រសមហេតុផល និងជាប្រព័ន្ធ។ លោក Musk កំពុងជួយពង្រឹងអ្នកដែលកំពុងធ្វើឱ្យអឺរ៉ុបចុះខ្សោយ។ អឺរ៉ុបដ៏ទន់ខ្សោយមួយ ស្ថិតនៅក្នុងផលប្រយោជន៍របស់អ្នកដែលបទប្បញ្ញត្តិនានា គឺជាឧបសគ្គរារាំងដល់អំណាចមិនត្រឹមត្រូវរបស់ពួកគេ»។

គួររំលឹកថា រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ (ទី៣០ ខែធ្នូ) បានចោទប្រកាន់លោក Musk ដែលជាម្ចាស់បណ្ដាញសង្គម X និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX ថា បានព្យាយាមមានឥទ្ធិពលលើការបោះឆ្នោត នាពេលខាងមុខ តាមរយៈការផ្ដល់ទស្សនៈ នៅលើទំព័រសារព័ត៌មាន Welt am Sonntag៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm