យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Globo បានឲ្យដឹងថា ព្យុះទឹកកក បានវាយប្រហារសង្កាត់ Barueri ទីក្រុង Sao Paulo បណ្តាលឲ្យបាក់ដំបូលផ្សារទំនើប ហើយមនុស្ស ៤នាក់ បានរងរបួស ។
ក្រុមសង្រ្គោះបន្ទាន់ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ និងបានរកឃើញស្រ្តី ២នាក់ រងរបួសនៅក្រៅដំបូលបាក់ ។ ស្រ្តីម្នាក់ រងរបួសជើង និងស្ត្រីម្នាក់ទៀត រងរបួសខ្នង ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរឧតុនិយមក្នុងស្រុក បានឲ្យដឹងថា ព្យុះទឹកកក ត្រូវបានគេរំពឹងទុកផងដែរថា នឹងកើតឡើងនៅតាមទីក្រុងជិតខាង រួមទាំងទីក្រុង Araçariguama, Arujá និងទីក្រុង Cotia ៕

