បារាំង៖ វាយប្រហារដោយមីស៊ីលប្រឆាំងក្រុម ISIS នៅស៊ីរី ត្រូវបានធ្វើឡើង កាលពីចុងសប្តាហ៍កន្លងមក

2025/01/01 01:35:17 am        104

រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោក Sebastien Lecornu នៅថ្ងៃអង្គារ (ទី៣១ ខែធ្នូ) នេះ បាននិយាយថា ប្រទេសបារាំងបានធ្វើការវាយប្រហារដោយមីស៊ីល កាលពីចុងសប្តាហ៍កន្លងមក នៅក្នុងប្រទេសស៊ីរី ដោយដាក់គោលដៅលើទីតាំងរបស់ក្រុមរដ្ឋឥស្លាម (ISIS) នៅក្នុងប្រទេសនេះ។

លោក Lecornu បានសរសេរនៅលើវេទិកាបណ្ដាញសង្គម X ថា៖ «កាលពីថ្ងៃអាទិត្យ (ទី២៩ ខែធ្នូ) កងកម្លាំងដែនអាកាសរបស់បារាំង បានដាក់គោលដៅវាយប្រហារ លើទីតាំងនានារបស់ក្រុមរដ្ឋឥស្លាម ដែលមានមូលដ្ឋាននៅដែនដីស៊ីរី»។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់បារាំងនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយយោធាស្រដៀងគ្នា ពីសំណាក់សហរដ្ឋអាមេរិក នៅស៊ីរី ដែលទីក្រុងវ៉ាស៊ីនតោន បានប្រាប់ឲ្យដឹងថា បានសម្លាប់ប្រតិបត្តិកររដ្ឋឥស្លាម ២នាក់។

ប្រទេសស៊ីរីប្រឈនឹងអនាគតនយោបាយមិនច្បាស់លាស់ បន្ទាប់ពីក្រុម Hayat Tahrir al-Sham (HTS) បានទម្លាក់ប្រធានាធិបតី លោក Bashar al-Assad ពីអំណាច កាលពីថ្ងៃទី៨ ខែធ្នូ។

យុទ្ធនាការដ៏លឿនរហ័សដូចផ្លេកបន្ទោរដែលដឹកនាំដោយក្រុម HTS បានបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ ប៉ុន្តែវាបានបន្សល់ទុកនូវសំណួរជាច្រើន អំពីអនាគតនៃប្រទេសពហុជាតិសាសន៍មួយនេះ ដែលរដ្ឋបរទេសជាច្រើន ក្នុងនោះរួមទាំងទួរគី និងរុស្ស៊ីផងដែរ មានឥទ្ធិពលលើយ៉ាងខ្លាំងក្លា ហើយអាចមានការប្រកួតប្រជែងដណ្ដើមផលប្រយោជន៍៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm