ទោះបីជាមានបញ្ហាប្រឈមពីកាលរាលដាលជម្លោះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាក៏ដោយ ក៏អ្នកស្រុក នៅក្នុងរដ្ឋធានីនៃប្រទេសលីបង់ បានអបអរស្វាគមន៍ឆ្នាំថ្មី អមដោយការមានក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្ន។
ទោះបីជាស្ថានការណ៍បានធូរស្រាលខ្លាំងក៏ដោយ ក៏ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន កំពុងលងបន្លាចប្រទេសលីបង់ ដោយបង្កើនភាពតានតឹង ជាមួយក្រុមហេសបូឡា ដែលបន្សល់ទុកនូវស្លាកស្នាមមិនអាចរលុបបាត់លើទិដ្ឋភាពសេដ្ឋកិច្ចសង្គមរបស់ទីក្រុងនេះ។
នៅចំណុចសំខាន់នៃទីក្រុងបេរូត សង្កាត់ Mar Mikhael ដ៏ល្បីល្បាញ ដែលជាធម្មតាជាទីកន្លែងប្រារព្ធពិធីអបអរឆ្នាំថ្មី មានសភាពស្ងប់ស្ងាត់ ដោយមិនមានលក្ខណៈពិសេសអ្វីឡើយ នៅឆ្នាំនេះ។ នៅតាមផ្លូវស្ងាត់ជាងធម្មតា ក្នុងតំបន់នេះ សៀវភៅកក់ទុករបស់ភោជនីយដ្ឋានដ៏ពេញនិយមមួយ រៀបរាប់អំពីរឿងរ៉ាវឆ្នាំ២០២៤។
លោក Roy អ្នកគ្រប់គ្រងភោជនីយដ្ឋាន បាននិយាយថា៖ «នៅទីនេះ មុនសង្រ្គាម យើងមានស្តង់ពេញដោយមនុស្ស។ អ្នកអាចមើលឃើញរហូតដល់ខែកញ្ញា។ ក្នុងខែកញ្ញាឆ្នាំនេះ យើងឈប់ធ្វើការ។ យើងមានថ្ងៃខ្លះ ដែលយើងមានការកក់តែមួយប៉ុណ្ណោះ។ ភោជនីយដ្ឋានមិនបិទទេ ប៉ុន្តែគ្មានការកក់ គ្មានមនុស្សចូល»។
ជម្លោះនេះបានធ្វើឲ្យមនុស្សកាន់តែមានការរិះថា ចំពោះការចំណាយរបស់ពួកគេ។ នេះបើយោងតាមម្ចាស់ភោជនីយដ្ឋានផ្ទាល់ គឺលោកស្រី Maya Nun ដែលបានពណ៌នារដូវកាលឆ្នាំនេះថា ជាឆ្នាំ «ដ៏គួរឲ្យខ្មាសអៀនខ្លាំងណាស់»។
លោកស្រី Nun បានបន្ថែមថា ទោះបីជាស្ថានការណ៍បានធូរស្រាលច្រើននៅប្រទេសលីបង់ក៏ដោយ ក៏មានមនុស្សតិចណាស់ដែលចង់ប្រារព្ធពិធីអបអរចូលឆ្នាំថ្មី ដោយការទទួលទានអាហារក្រៅផ្ទះជាងឆ្នាំមុនៗ៕



