នៅថ្ងៃអង្គារនេះ រលកត្រជាក់បានវាយប្រហារតំបន់ភាគខាងជើងប្រទេសឥណ្ឌា ពេលដែលសីតុណ្ហភាពធ្លាក់ចុះខ្លាំង និងធ្វើឲ្យរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
ក្រសួងឧតុនិយមឥណ្ឌា បានចេញការព្រមានអាកាសធាតុថា ស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង និងការចុះអ័ព្ទក្រាស់ បន្តកើតមាននៅរដ្ឋ Uttar Pradesh និងរដ្ឋធានីញូវដែល្លី ។
ក្រុមអ្នកគោរពបូជានៅទីក្រុងពិសិដ្ឋ Ayodhya រដ្ឋ Uttar Pradesh និយាយថា សីតុណ្ហភាពបានធ្លាក់ចុះខ្លាំង ក្នុងរយៈពេល ២-៣ថ្ងៃកន្លងមកនេះ ។ បឹង Dal ដែលស្ថិតក្នុងចំណោមតំបន់ទាក់ទាញទេសចរណ៍បំផុតនៅតំបន់កាស្មៀ បន្តកកដោយអន្លើ ខណៈដែលភ្ញៀវទេសចរ ស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំងនៅតាមជ្រលងភ្នំ ។
ខណៈពេលនោះដែរ អ្នកដំណើរនៅរដ្ឋភាគកណ្តាល Madhya Pradesh ប្រើប្រាស់ភួយ និងភេសជ្ជៈក្តៅៗ ដើម្បីការពារពួកគេពីអាកាសធាតុត្រជាក់ ៕


