ក្រុមអាជ្ញាធរអែល សាល់វ៉ាឌ័រ បានរាយការណ៍ថា ពួកគេរឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ១តោនកន្លះមានតម្លៃប្រហែល ៣៧,៥លានដុល្លារ អំឡុងប្រតិបត្តិការតាមសមុទ្រនៅជិតតំបន់ឆ្នេរប្រទេសរបស់ពួកគេ ។
បុរស ២នាក់នៅលើទូកល្បឿនលឿនដោតទង់ជាតិអេក្វាឌ័រ ត្រូវបានចាប់ខ្លួន ហើយនិងប្រឈមបណ្តឹងតាមផ្លូវច្បាប់ ។
រដ្ឋមន្រ្តីក្រសួងការពារជាតិអែល សាល់វ៉ាឌ័រ លោក Rene Merino Monroy និយាយថា សារធាតុញៀនេះ មានតម្លៃ ៣៧,៥លានដុល្លារ ។
នៅក្នុងឆ្នាំ ២០២៤នេះ ប្រទេសអែល សាល់វ៉ាឌ័រ រឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ១៦,៧តោន អំឡុងប្រតិបត្តិការតាមសមុទ្រ ដែលមានតម្លៃប្រហែល ៤១៧,៧លានដុល្លារ ៕


