លោក Moazaz Obaiyat គឺជាអ្នកហាត់កាយវប្បកម្មប៉ាឡេស្ទីនមួយរូប លែងអាចដើរបានទៀតហើយ បើសិនជាគ្មានអ្នកជួយគ្រាហ៍ទេនោះ ក្រោយលោកស្ថិតក្នុងពន្ធនាគារអ៊ីស្រាអែលរយៈពេល ៩ខែ ។ លោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញកាលពីខែកក្កដាកន្លងទៅ ។
អំឡុងការវាយឆ្មក់នៅពេលព្រឹកក្នុងខែតុលា ឆ្នាំ ២០២៣ លើផ្ទះរបស់គាត់ ទាហានអ៊ីស្រាអែល បានឃាត់ខ្លួនគាត់ម្តងទៀត ។
យោងតាមកំណត់ហេតុទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅមន្ទីរពេទ្យចិត្តសាស្រ្ត Bethlehemនៅតំបន់កាន់កាប់វ៉េសប៊ែង បានឲ្យដឹងថា មុនពេលការចាប់ខ្លួនម្តងទៀត លោក Obaiyat វ័យ ៣៧ឆ្នាំ ត្រូវបានធ្វើរោគវិនិឆ្ឆ័យឃើញមានជំងឺផ្លូវចិត្តធ្ងន់ធ្ងររួចទៅហើយ ដោយសារការជាប់ពន្ធនាគាររបស់លោក ។
កំណត់ហេតុនោះ បានសរសេរថា លោក Obaiyaបានក្លាយជាកម្មវត្ថុនៃអំពើហិង្សា និងទារុណកម្ម នៅក្នុងពន្ធនាគារ ហើយរោគសញ្ញារបស់គាត់រួមមាន ការខ្លាចខ្លាំង មិនហ៊ាននិយាយស្តី និងចេះតែគេចមុខ ។
ការបំពានផ្លូវចិត្ត លើអ្នកទោសប៉ាឡេស្ទីន នៅក្នុងពន្ធនាគារអ៊ីស្រាអែល ធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីម្តងទៀត ស្របពេលមានកិច្ចខិតខំក្នុងខែធ្នូនេះ ដោយក្រុមអ្នកសម្របសម្រួលអន្តរជាតិ ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលអាចមើលឃើញការដោះលែងអ្នកទោសរាប់ពាន់នាក់ ដែលត្រូវបានឃាត់ខ្លួនអំឡុងពេលសង្រ្គាម និងមុនពេលសង្រ្គាម ជាការដោះដូរនឹងចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅដោយក្រុមជីវពលហាម៉ាស់ ៕


