ប្រជាពលរដ្ឋទូទាំងពិភពលោកបានទស្សនាការបាញ់កាំជ្រួចភ្ញីដ៏អស្ចារ្យស្វាគមន៍ទទួលយកឆ្នាំថ្មី២០២៥ ខណៈលើកដៃលាឆ្នាំចាស់ ដែលត្រូវបានសម្គាល់ដោយការបន្តភាពចលាចលនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ក៏ដូចជាការត្រលប់មកវិញរបស់លោក Donald Trumpជាប្រធានាធិបតីសហរដ្ឋអាមេរិក។

បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ា បានស្វាគមន៍ឆ្នាំថ្មីយ៉ាងសប្បាយរីករាយអមដោយពិធីបាញ់កាំជ្រួចភ្ញី ការប្រគំតន្ត្រី និងការរាប់ថយក្រោយ។
ចាប់ពីទីក្រុងស៊ីដនី ដល់ វ្ល៉ាឌីវ៉ូស្តុក រហូតដល់ទីក្រុងម៉ុមបៃ ប្រទេសកម្ពុជា សហគមន៍ជុំវិញពិភពលោកបានចាប់ផ្តើមស្វាគមន៍ឆ្នាំ ២០២៥ អមដោយការបង្ហាញពន្លឺដ៏អស្ចារ្យនៅលើផ្ទៃមេឃដ៏ស្រស់ត្រកាលទូទាំងពិភពលោក។

ទីក្រុង Auckland ប្រទេសនូវែលសេឡង់បានក្លាយជាទីក្រុងធំដំបូងគេដែលប្រារព្ធពិធីនេះ ខណៈមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ឬឡើងលើកំពូលភ្នំភ្លើងនៃទីក្រុងនេះ សម្រាប់ពិធីបាញ់កាំជ្រួចភ្ញី។

បណ្ដាប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងក៏ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលប្រារព្ធពិធីអបអរឆ្នាំថ្មីនេះដែរ។
ជម្លោះបានបិទការទទួលស្គាល់ឆ្នាំថ្មីនៅតំបន់ដូចជាមជ្ឈិមបូព៌ា ស៊ូដង់ និងអ៊ុយក្រែនជាដើម។
កាំជ្រួចភ្ញីត្រូវបានបាញ់ចេញពីស្ពាន Sydney Harbor Bridge និងឆ្លងកាត់ឈូងសមុទ្រ។ ប្រជាជនអូស្ត្រាលីជាងមួយលាននាក់ និងអ្នកផ្សេងទៀតបានប្រមូលផ្តុំគ្នានៅឯកំពង់ផែ Sydney ដែលជានិមិត្តរូបសម្រាប់ការប្រារព្ធពិធីនេះ។ តារាចម្រៀងប៉ុបជនជាតិអង់គ្លេស លោក Robbie Williams បានដឹកនាំការច្រៀងជាមួយហ្វូងមនុស្ស៕