តាមរយៈព្រឹត្តិការណ៍«សាទរកម្ពុជា» ពលរដ្ឋអរគុណសន្តិភាពធ្វើឱ្យកម្ពុជា​អភិវឌ្ឍរីកចម្រើន​មក​ដល់​បច្ចុប្បន្ន

2025/01/01 07:31:03 pm        131

ភ្នំពេញ៖ ខណៈព្រឹត្តិការណ៍ សាទរកម្ពុជា ទើបតែបិទបញ្ចប់ជាផ្លូវការនៅយប់ឆ្លងឆ្នាំចាស់ ឈាន​ចូល​ឆ្នាំ​ថ្មី២០២៥ ក្រុមប្រពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្ត បានសម្តែង​នូវ​ការ​អរគុណ​សន្តិភាព ដែលនាំឲ្យកើតឡើង​នូវ​សមិទ្ធផល​ថ្មីៗ​ជា​ច្រើន​នៅក្នុ​ង​ប្រទេស​កម្ពុជា​រហូត​មកដល់សព្វថ្ងៃនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១ ខែមករានេះ នៅមុខព្រះបរមរាជវាំង លោក ណាន រ៉ា ជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ បាននិយាយថា សន្តិភាពនៅកម្ពុជា ពិតជា​បាននាំ​មក​នូវ​ការរស់នៅប្រកបដោយភាពសប្បាយរីករាយ និងមានសិទ្ធិសេរីភាព​ពេញ​លេញ​ក្នុង​ការ​ដើរ​លេង​កម្សាន្ត​គ្រប់ទីកន្លែង។ ប្រសិនបើគ្មានសន្តិភាពទេ នោះក៏គ្មានការរស់​នៅ​ដោយ​ភាព​សម្បូរ​សប្បាយ និងមិនអាចជួបជុំគ្រួសារផងដែរ។

លោកបានបន្ថែមថា ជាក់ស្តែងបើសិនជាប្រទេសជួបបញ្ហាសង្រ្គាម ក៏មិនអាច​រៀបចំ​នូវ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា​បានផងដែរ ដែលជាព្រឹត្តការណ៍ដ៏អស្ចារ្យ និងមានតម្លៃ​ដ៏ធំ​ធេង​ខ្លាំង​ណាស់​ សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល។

ស្រដៀងគ្នានេះ ក្រុមប្រជាពលរដ្ឋមកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមកពីខេត្តតាកែវ បាន​លើក​ឡើងថា កត្តាសន្តិភាព​ដែល​រក​បាន​ដោយ​លំបាក​ពី​ប្រមុ​ខ​ថ្នាក់​ដឹកនាំ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្វើឱ្យសង្គមជាតិមានឱកាសក្នុងការអភិវឌ្ឍ ថែមទាំង​បង្កើត​ឱ​កាស​ការងារ​ជា​ច្រើន​ដល់​ប្រជា​ពលរដ្ឋគ្រប់ទីកន្លែង។ ភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា គឺបានមកពីកត្តាសន្តិភាព សន្តិភាព​ពាំនាំមកនូវស្នាមញញឹមដល់ពលរដ្ឋគ្រប់រូប ក៏ដូចជាកម្មករ​និយោជិត​នៅ​ទូទាំង​ប្រទេស​។

“សាទរកម្ពុជា” គឺជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយ ដែល​ប្រកប​ដោយ​ភាព​រស់​រវើក​ជាមួយ​នឹង​ការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្ស​ចំពោះអ្វីៗ​ដែល​ឆ្លង​កាត់ និងជ័យជម្នះ និងការលើកតម្កើង «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍​នេះ ជាការអបអរសាទរនូវគុណតម្លៃរួមគ្នា ដើម្បីបង្ហាញ «មោទនភាព​ចំពោះ​បណ្តា​សមិទ្ធផល​នៃ​ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ«អត្តសញ្ញាណ» នៃប្រជា​ជាតិ និងប្រជាជន និង«ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm