ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍កាលពីថ្ងៃអង្គារថា បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងអង់គ្លេស អំពីតួនាទីរបស់ទីក្រុងតេអេរ៉ង់ ក្នុងការបង្កើនភាពតានតឹង នៅសមុទ្រក្រហម។

លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃចន្ទ នៅក្នុងលិខិតផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស( Antonio Guterres) និងលោកស្រី Linda Thomas-Greenfield ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែធ្នូ ខណៈពេលដែលប្រតិកម្មទៅនឹងអ្វីដែលលោកបានហៅការអះអាងប្រឆាំងក្រុងតេអេរ៉ង់ ដែលធ្វើឡើងដោយតំណាងសហរដ្ឋអាមេរិក និងអង់គ្លេស នៅក្នុងកិច្ចប្រជុំរបស់ UNSC នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃចន្ទនោះថា «គ្មានមូលដ្ឋាន និងជារឿងនយោបាយ»។

ក្នុងអំឡុងពេលនៃសន្និសីទនេះ តំណាងរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Dorothy Shea បានចោទប្រកាន់អ៊ីរ៉ង់ថា៖«បានផ្តល់មូលនិធិពេញលេញ» ដល់ក្រុមក្រុមហ៊ួទីនៅប្រទេសយេម៉ែន និងផ្តល់ឲ្យពួកគេនូវ «អាវុធដ៍គ្រោះថ្នាក់» សម្រាប់ការវាយប្រហារលើអ៊ីស្រាអែល។
នៅក្នុងសុន្ទរកថាស្រដៀងគ្នានេះ លោក Barbara Woodward តំណាងអចិន្ត្រៃយ៍របស់អង់គ្លេសប្រចាំអង្គការសហប្រជាជាតិ ក៏បានចោទប្រកាន់អ៊ីរ៉ង់ថា បានជួយកងកម្លាំងប្រដាប់អាវុធយេម៉ែន ក្នុងប្រតិបត្តិការដែលកំពុងបន្តប្រឆាំងនឹងអ៊ីស្រាអែល។
លោក Iravani បានថ្កោលទោសការចោទប្រកាន់ទាំងនេះថា ជាការអះអាង «គ្មានមូលដ្ឋាន» ដែលមានបំណងបង្កើនភាពតានតឹង និងបង្កើតលេស ដើម្បីបង្កអស្ថិរភាពបន្ថែមទៀត នៅអាស៊ីខាងលិច។