ប្រទេសកូតឌីវ័រ បានប្រកាសកាលពីថ្ងៃអង្គារថា កងទ័ពបារាំង នឹងចាកចេញពីប្រទេសនេះ បន្ទាប់ពីវត្តមានយោធាអស់ជាច្រើនទសវត្សរ៍ ដែលជាប្រទេសអាហ្វ្រិកចុងក្រោយគេ ក្នុងការកាត់បន្ថយទំនាក់ទំនងយោធាជាមួយអតីតមហាអំណាចអាណានិគម។
ប្រធានាធិបតីកូតឌីវ័រ លោក Alassane Ouattara បានថ្លែងថា ការដកទ័ព នឹងចាប់ផ្តើម នៅខែមករា ឆ្នាំ ២០២៥។ ប្រទេសបារាំង មានកងទ័ពរហូតដល់ ៦០០នាក់ នៅក្នុងប្រទេសកូតឌីវ័រ។

លោកបាននិយាយថា៖«យើងបានសម្រេចចិត្តលើការរួមគ្នា និងរៀបចំការដកកងកម្លាំងបារាំង នៅក្នុងប្រទេសកូតឌីវ័រ» ដោយបន្ថែមថា កងវរសេនាតូចថ្មើរជើងនៃទីក្រុង Port Bouét ដែលគ្រប់គ្រងដោយកងទ័ពបារាំង នឹងត្រូវប្រគល់ទៅឲ្យកងទ័ពកូតឌីវ័រ។

ការប្រកាសរបស់លោក Outtara បានធ្វើឡើង បន្ទាប់ពីមេដឹកនាំផ្សេងទៀតនៅទូទាំងអាហ្រ្វិកខាងលិច ជាកន្លែងដែលទាហានរបស់បារាំង ត្រូវបានស្នើឲ្យចាកចេញ។ ក្រុមអ្នកវិភាគ បានពណ៌នាសំណើសុំឲ្យ កងទ័ពបារាំង ចាកចេញពីទ្វីបអាហ្រ្វិក ជាផ្នែកនៃការផ្លាស់ប្តូររចនាសម្ព័ន្ធកាន់តែទូលំទូលាយ នៅក្នុងការចូលរួមក្នុងតំបន់ ជាមួយទីក្រុងប៉ារីស។
ប្រទេសបារាំង បានទទួលរងការបរាជ័យស្រដៀងគ្នា នៅក្នុងប្រទេសអាហ្វ្រិកខាងលិចជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងប្រទេសឆាដ នីហ្សេ និងបួគីណាហ្វាសូ ជាកន្លែងដែលកងទ័ពបារាំង បានឈរជើងលើទឹកដីទាំងនោះ អស់ជាច្រើនឆ្នាំហើយ ត្រូវបានបណ្តេញចេញ។