របាយការណ៍៖ ឆ្នាំ ២០២៤ បានបញ្ចប់ ដោយអ្នកកាសែត ១២២នាក់ ត្រូវបានសម្លាប់ នៅទូទាំងពិភពលោក

2025/01/01 09:40:12 pm        192

សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ(IFJ)បានបង្ហាញកាលពីថ្ងៃអង្គារថា ឆ្នាំ ២០២៤ គឺជាឆ្នាំដ៏សាហាវបំផុតសម្រាប់អ្នកសារព័ត៌ ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដោយកាសែតចំនួន ១២២នាក់ ត្រូវបានសម្លាប់ នៅទូទាំងពិភពលោក។

អង្គការដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល បានពណ៌នាឆ្នាំនេះថា ជា «ឆ្នាំមួយដែលមានអ្នកស្លាប់ច្រើនបំផុត»សម្រាប់អាជីពនេះ ដោយជាមធ្យមអ្នកកាសែតម្នាក់ ត្រូវបានសម្លាប់រៀងរាល់បីថ្ងៃម្តង។

អគ្គលេខាធិការ IFJ លោក Anthony Bellanger បាននិយាយថា៖«គំនិតរបស់យើង គឺនៅជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយចំនួន ១២២នាក់ ដែលត្រូវបានសម្លាប់ នៅឆ្នាំនេះ។ នៅពីក្រោយតួរលេខខ្ពស់នេះ មានរឿងចំនួន ១២២ ត្រូវបានគេកាត់ឲ្យខ្លី»។

IFJ ដែលជាសហជីពអ្នកកាសែតដ៏ធំផុតរបស់ពិភពលោក បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួន ឲ្យមានការការពារកាន់តែខ្លាំងសម្រាប់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ និងការទទួលខុសត្រូវចំពោះឃាតករ។

លោក Belanger បន្ថែមថា៖«ដើម្បីធានាថា ការស្លាប់របស់អ្នកកាសែត មិនត្រូវបានកាត់ទោស និង បញ្ចប់ការវាយប្រហារបែបនេះទាំងស្រុង យើងជំរុញឲ្យប្រទេសសមាជិកអង្គការសហប្រជាជាតិចាត់វិធានការ ដើម្បីធានាការអនុម័តអនុសញ្ញាស្តីពីសុវត្ថិភាពអ្នកកាសែត»។

របាយការណ៍ដែលបានចេញផ្សាយដំបូងកាលពីថ្ងៃទី ១០ ខែធ្នូ ប៉ុន្តែបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លុះបញ្ចាំងពីការស្លាប់នៅក្នុងសប្តាហ៍ចុងក្រោយនៃឆ្នាំនេះ បានគូសបញ្ជាក់តំបន់មជ្ឈិមបូព៌ា និងពិភពអារ៉ាប់ថា ជាតំបន់គ្រោះថ្នាក់បំផុត ដោយមានអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយចំនួន ៧៧នាក់ ត្រូវបានសម្លាប់ ក្នុងឆ្នាំ ២០២៤។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm