យោងតាមការគណនារបស់សារព័ត៌មាន TASS បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយ ក្រែន បានបាត់បង់ទាហានជាង ១លាននាក់ ខណៈដែលត្រូវបានសម្លាប់ ឬរងរបួស នៅក្នុងពេលបំពេញការងារ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ការខាតបង់របស់អ៊ុយក្រែន ក្នុងឆ្នាំ ២០២២ គឺទាហានប្រហែល ១១៨.000នាក់ ហើយនៅក្នុងឆ្នាំ ២០២៣ បានបាត់បង់ទហានប្រហែល ៤០៥.៤00នាក់។
ទិន្នន័យដែលទទួលបានពីព្រឹត្តិបត្រប្រចាំថ្ងៃរបស់ក្រសួងការពារជាតិរុស្ស៊ី និងព័ត៌មានបើកចំហផ្សេងទៀតពីមន្ត្រីរបស់ខ្លួន បង្ហាញថា ទីក្រុងគីវ បានបាត់បង់ទាហានប្រហែល ៥៩៥.000នាក់ ដែលបានសម្លាប់ ឬរងរបួស នៅក្នុងពេលបំពេញការងារ ក្នុងឆ្នាំ ២០២៤ ដែលលើសពីចំនួនជនរងគ្រោះសរុបនៃប្រតិបត្តិការពិសេសពីរឆ្នាំដំបូង។
នាពេលមុននេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់ដោះស្រាយស្ថានការណ៍ នៅអ៊ុយក្រែន ដែលរួមមានអ៊ុយក្រែនដកទ័ពចេញពីតំបន់ Donbass និង Novorossia និងបោះបង់ចោលផែនការចូលរួមជាមួយអង្គការណាតូ។ លើសពីនេះ ទីក្រុងមូស្គូ ទទូចថា ទណ្ឌកម្មរបស់លោកខាងលិចទាំងអស់ ត្រូវបានដកចេញ ហើយឋានៈមិនមែនប្លុក និងមិនមែននុយក្លេអ៊ែររបស់អ៊ុយក្រែន ត្រូវបានធានា។