លោក Putin ប្រាប់ប្រជាជនរុស្ស៊ី ក្នុងឱកាសចូលឆ្នាំថ្មីនេះថា «អ្វីៗនឹងល្អប្រសើរឡើង»

2025/01/01 04:08:50 pm        62


ប្រធានាធិបតី Vladimir Putin (វ្ល៉ាឌីមៀរ ពូទីន) បានប្រាប់ប្រជាជនរុស្ស៊ីនៅក្នុងសុន្ទរកថាឆ្នាំថ្មីថា ប្រទេសនេះនឹងធ្វើដំណើរឆ្ពោះទៅមុខ ដោយទំនុកចិត្ត នៅឆ្នាំ២០២៥ ទោះបីជាលោកមិនបានផ្តល់ការសន្យាជាក់លាក់ណាមួយ ជុំវិញបញ្ហាសេដ្ឋកិច្ច ឬសង្រ្គាម នៅអ៊ុយក្រែនក៏ដោយ។

នៅពេលដែលប្រជាជនសាមញ្ញជាច្រើន មានការព្រួយបារម្ភ អំពីការកើនឡើងតម្លៃទំនិញ ហើយអត្រាការប្រាក់ ២១ភាគរយរបស់ធនាគារកណ្តាល កំពុងផ្ដល់ការលំបាកដល់អាជីវកម្ម និងអ្នកលំនៅឋាន លោកពូទីនបានធានាដល់ប្រជាជនរុស្ស៊ីឡើងវិញថា សុខុមាលភាពរបស់ពួកគេ គឺជាអាទិភាពចម្បងរបស់លោក។ លោកបានកំណត់បញ្ហាប្រឈមរបស់រុស្ស៊ី ជាផ្នែកនៃបេសកកម្មប្រវត្តិសាស្ត្រដ៏ធំទូលាយមួយ ដោយបង្ហាញពីជ័យជម្នះកន្លងមក ក្នុងនោះរួមទាំងតួនាទីរបស់ប្រទេសនេះ ក្នុងការកម្ចាត់ពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២។

លោកបានប្រាប់ថា ប្រទេសរុស្ស៊ីបានយកឈ្នះលើបញ្ហាលំបាកជាច្រើន សម្រេចបាននូវគោលដៅសំខាន់ៗ និងពង្រឹងការរួបរួមរបស់ខ្លួន នៅក្នុងត្រីមាសទី១ នៃសតវត្សរ៍ទី២១ ដែលជារយៈពេលស្របគ្នានឹងពេលវេលារបស់លោក ក្នុងនាមជាមេដឹកនាំដ៏សំខាន់បំផុត។ លោកបានថ្លែងថា៖ «ហើយឥឡូវនេះ នៅដើមឆ្នាំថ្មី យើងកំពុងគិតអំពីអនាគត។ យើងមានទំនុកចិត្តថា អ្វីគ្រប់យ៉ាងនឹងល្អប្រសើរឡើង ហើយយើងនឹងមានតែការឆ្ពោះទៅមុខប៉ុណ្ណោះ។ យើងដឹងច្បាស់ថា តម្លៃដាច់ខាត សម្រាប់ពួកយើង ហើយនឹងក្លាយជាជោគវាសនារបស់រុស្ស៊ី គឺសុខុមាលភាពរបស់ពលរដ្ឋរបស់ប្រទេស»។

យ៉ាងណាក្ដី លោក Putin មិនបានធ្វើការយោងជាក់លាក់ណាមួយ អំពីស្ថានភាពនៅសមរភូមិ ឬទស្សនវិស័យ សម្រាប់ការបញ្ចប់ជម្លោះនោះឡើយ បន្ទាប់ពីលោក Donald Trump វិលទៅធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកវិញ នៅថ្ងៃទី២០ ខែមករា។ លោក Trump បាននិយាយថា លោកនឹងបញ្ឈប់សង្គ្រាមយ៉ាងឆាប់រហ័ស ដោយមិនផ្តល់ព័ត៌មានលម្អិត។

កងកម្លាំងរុស្ស៊ី ក្នុងឆ្នាំ២០២៤ បានរុលទៅមុខនៅប្រទេសអ៊ុយក្រែន ក្នុងអត្រាលឿនបំផុត គិតចាប់តាំងពីឆ្នាំ២០២២ ដែលជាឆ្នាំដំបូងនៃសង្រ្គាម និងគ្រប់គ្រងប្រហែល ១ភាគ៥ នៃដែនដីរបស់ប្រទេសនេះ។ ប៉ុន្តែការដណ្ដើមកាន់កាប់នេះ បានមកដោយការខាតបង់យ៉ាងធ្ងន់ធ្ងរ ទាំងកម្លាំងមនុស្ស និងឧបករណ៍យោធា ទោះជាមិនត្រូវបានបង្ហាញឲ្យដឹងក៏ដោយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am