លោក Alexander Prokudin ប្រធានរដ្ឋបាលយោធាក្នុងតំបន់ដែលតែងតាំងដោយអ៊ុយក្រែន បាននិយាយនៅលើបណ្តាញសង្គម Telegramថា គ្រឿងបរិក្ខារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានរងការខូចខាត នៅក្នុងផ្នែកនៃតំបន់ Kherson ដែលគ្រប់គ្រងដោយទីក្រុងគីវ។
ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។
លោក Roman Mrochko ប្រធានរដ្ឋបាលក្រុងដែលតែងតាំងដោយទីក្រុងគីវ បានសរសេរនៅលើTelegram ថា ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក៏ត្រូវបានខូចខាតផងដែរ នៅក្នុងទីក្រុង Kherson ។
ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានរោទិ៍ឡើង នៅក្នុងផែ្នកនៃតំបន់ Kherson ដែលគ្រប់គ្រងដោយទីក្រុងគីវ កាលពីយប់មិញ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានរាយការណ៍ពីការផ្ទុះជាច្រើន នៅក្នុងរដ្ឋធានីគីវ របស់ប្រទេសនេះ។