យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានរាយការណ៍ថា បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ នៅសង្កាត់ Jack London Square ក្នុងទីក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី៣១ ខែធ្នូ)។ រហូតមកដល់ពេលនេះ មិនទាន់មានអ្នកស្លាប់ ត្រូវបានគេរាយការណ៍នៅឡើយទេ ហើយការស៊ើបអង្កេត កំពុងដំណើរការ៕