ថ្ងៃឆ្លងឆ្នាំសកលរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ទទួលភ្ញៀវទេសចរជាង២ម៉ឺន​នាក់

2025/01/02 12:04:27 am        172

សម្រាប់ទិដ្ឋភាព ថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥ នៅរមណីយដ្ឋាន​ឆ្នេរខ្សាច់កោះប៉ែន​ ខេត្តកំពង់ចាម​ ទទួល​បានភ្ញៀវទេសចរជាតិ ​និង​អន្តរជាតិ​ប្រមាណជាង២ម៉ឺន​នាក់ដែលបានទៅលេងកម្សាន្តនៅឆ្នេរខ្សាច់កោះប៉ែនមួយនេះ។

ប្រជាពលរដ្ឋ​ដែលបានទៅលេងកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន​ នាពេលរាត្រី ថ្ងៃឆ្លងឆ្នាំសកល២០២៤ ឈានចូលឆ្នាំ២០២៥​ បានបង្ហាញ​អារម្មណ៍សប្បាយរីករាយ​ ដោយឃើញ​មានការខុសប្លែកពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនមួយនេះ​ បច្ចុប្បន្ន​រមណីយដ្ឋាន​នេះមាន​ការទាក់ទាញ​ ដោយមានឆ្នេរខ្សាច់​ស្រស់ស្អាត​ និងអាចហែល​ទឹក​កម្សាន្ត​បាន​។ ចំពោះតម្លៃ​មុខម្ហូបវិញ​មានតម្លៃធូរថ្លៃ​ ម្ចាស់​អាហារដ្ឋាន​នៅទីនេះ​ពុំមានការលក់ឡើងថ្លៃ​ខុសពីថ្ងៃធម្មតាផងដែរ។

លោក​ ផុន​ មករាឌី​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម​ បានឲ្យដឹងដែរថា​ សម្រាប់​រាត្រីថ្ងៃឆ្លងឆ្នាំសកល​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ មាន​រមណីយដ្ឋាន​ឆ្នេរខ្សាច់កោះប៉ែន​គឺមានការទាក់ទាញភ្ញៀវទេចរណ៍មកលេងកម្សាន្តច្រើន​ ជាក់ស្ដែង​ថ្ងៃឆ្លងឆ្នាំសកលនេះ​មានភ្ញៀវទេចរជាតិ​ និងអន្តរជាតិ​ប្រមាណជាង២ម៉ឺន​នាក់​ដែលមកលេងកម្សាន្ត​នៅរមណីយដ្ឋានមួយនេះ​។

គូសបញ្ជាក់ផងដែរថា ចំពោះសន្តិសុខ​ សណ្តាប់​ធ្នាប់​សម្រាប់​រាត្រីឆ្លងឆ្នាំសកល​ ក្នុងក្រុង​កំពង់ចាម​ គឺពុំមានហេតុការណ៍កើតឡើងគួរឲ្យកត់​សម្គាល់ឡើយ​ ពោលគឺបងប្អូនប្រជាពលរដ្ឋ​ជួបជុំ​សប្បាយ​រីករាយ​ ក្នុងរាត្រីថ្ងៃឆ្លងឆ្នាំសកល​ដោយឃើញមាន​បងប្អូនប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែលលេង​កម្សាន្តក្នុងទីរួមខេត្តកំពង់ចាម​ ជាក់ស្ដែង​មាន​គ្រួសារខ្លះនាំគ្នា​ទៅលេងកម្សាន្ត ​ឬរង់ចាំឆ្លងឆ្នាំនៅ​លើឆ្នេរខ្សាច់កោះប៉ែន​ ខ្លះទៀតនាំគ្នាជាលក្ខណៈក្រុមគ្រួសារ​ មិត្តភ័ក្ត្រ​ នាំគ្នាអង្គុយញុំាអាហារនៅ​តាមសួនច្បារមាត់ទន្លេក្រុងកំពង់ចាមរង់ចាំមើលគេអុជកាំជ្រួច​ ក្នុង​ឱកាសរាត្រី ថ្ងៃឆ្លងឆ្នាំសក​ល២០២៤ ឈានចូលឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm