ឆ្នាំជាតិបាននិយាយថា ជនអន្តោប្រវេសន៍ទុយនីស៊ីពីរនាក់ ដែលម្នាក់ក្នុងចំនោមពួកគេ ជាក្មេងអាយុ ៥ឆ្នាំ បានស្លាប់ បន្ទាប់ពីទូករបស់ពួកគេ បានបាក់លិចនៅឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះ ដោយ ១៧នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ។
ឆ្មាំជាតិ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា សាកសពម្នាក់ ត្រូវបានគេរកឃើញនៅលើទូក ខណៈដែលក្មេងដែលស្លាប់ ត្រូវបានគេស្រង់ចេញពីទឹក។
ឆ្មាំជាតិ បាននិយាយថា អង្គភាពដែនសមុទ្រ បានឆ្លើយតបទៅនឹងការហៅរកជំនួយកាលពីថ្ងៃអាទិត្យ «អំពីទូកដែលខូចខាតនៅសមុទ្រ ដែលបានចាប់ផ្តើមអណ្តែងលើទឹក» ដោយបានជួយសង្គ្រោះអ្នកដំណើរ ១៧ នាក់ ក្នុងចំណោមពួកគេ ១៩នាក់។
ឆ្មាំជាតិបានបន្ថែមថា៖«មនុស្ស ៥នាក់ ត្រូវបានគេជួយសង្គ្រោះ ខណៈពេលតស៊ូដើម្បីជីវិតរបស់ពួកគេបន្ទាប់ពីពួកគេ បានលោតចុះពីលើទូកនោះ។ សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា មនុស្ស ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការរៀបចំការប៉ុនប៉ងឆ្លងកាត់សមុទ្រនេះ ត្រូវបានចាប់ខ្លួន។
ទុយនីស៊ី គឺជាចំណុចចាកចេញដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍មិនទៀងទាត់ ដែលស្វះស្វែងទៅកាន់ អឺរ៉ុបុំ។ ជារៀងរាល់ឆ្នាំ មនុស្សរាប់ម៉ឺននាក់ ព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដ៏គ្រោះថ្នាក់។