រូម៉ានី និងប៊ុលហ្គារី ចូលរួមពេញលេញជាមួយតំបន់គ្មានព្រំដែន Schengen របស់ EU

2025/01/02 03:31:46 am        99

ប្រទេសរូម៉ានី និងប៊ុលហ្គារី បានលុបចោលការគ្រប់គ្រងព្រំដែនគោក ដើម្បីក្លាយជាសមាជិកពេញសិទ្ធិនៃតំបន់ធ្វើដំណើរដោយសេរី Schengen របស់សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី១ ខែមករា) នេះ ដោយចូលរួមជាមួយប្លុកនៃប្រទេស ដែលប្រជាជនអាចធ្វើដំណើរបានដោយមិនចាំបាច់ត្រួតពិនិត្យលិខិតឆ្លងដែន។

កាំជ្រួចភ្ញីបានបំភ្លឺពេញផ្ទៃមេឃនៅច្រកឆ្លងកាត់ជិតទីក្រុង Ruse ព្រំដែនប៊ុលហ្គារី ភ្លាមៗបន្ទាប់ពីនាឡិកាដើរដល់ម៉ោង ១២យប់ចូលថ្ងៃថ្មី ខណៈដែលរដ្ឋមន្ត្រីមហាផ្ទៃប៊ុលហ្គារី និងរ៉ូម៉ានី បានលើករនាំងជានិមិត្តរូប នៅលើស្ពានមិត្តភាពកាត់ទន្លេ Danube។ ច្រកឆ្លងកាត់នេះ គឺជាចំណុចឆ្លងកាត់ដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

ការត្រួតពិនិត្យលើការធ្វើដំណើរ តាមផ្លូវអាកាស និងផ្លូវសមុទ្រពីប៊ុលហ្គារី និងរូម៉ានី ត្រូវបានដកចេញ នៅក្នុងខែមីនា ឆ្នាំ២០២៤ ប៉ុន្តែការត្រួតពិនិត្យផ្លូវគោក បានបន្តរហូតដល់ប្រទេសអូទ្រីស កាលពីខែមុន បានទម្លាក់ចោលការវេតូដែលខ្លួនបានរក្សា ដោយផ្ដល់ហេតុផលថា ត្រូវការចាំបាច់បន្ថែមទៀត ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍។

ការត្រួតពិនិត្យព្រំដែន រវាងប្រទេសបារាំង អាល្លឺម៉ង់ បែលហ្ស៊ិក ហូឡង់ និងលុចសំបួ ត្រូវបានលុបចោលជាលើកដំបូង ក្នុងឆ្នាំ១៩៨៥។ តំបន់ Schengen ឥឡូវនេះ គ្របដណ្តប់លើ ២៥ប្រទេស ក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង២៧ ក៏ដូចជាអ៊ីស្លង់ លិចតិនស្តាញ ន័រវ៉ែស និងស្វីស។ អៀរឡង់ និងស៊ីប មិនមែនជាសមាជិកនៃតំបន់ Schengen នោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm